អន្តរជាតិ
មេដឹកនាំ​ជា​ស្ត្រី​ភាគច្រើន​នៅ​អឺរ៉ុប
08, Mar 2020 , 5:09 pm        
រូបភាព
ជួរខាងលើ៖ នាយករដ្ឋមន្រ្តីន័រវ៉េស, អធិការបតីអាល្លឺម៉ង់, ប្រធានគណៈកម្មការអឺរ៉ុប។ ជួរខាងក្រោម៖ ប្រធានាធិបតីអេស្តូនី, នាយករដ្ឋមន្រ្តីហ្វាំងឡង់, នាយករដ្ឋមន្រ្តីដាណឺម៉ាក។
ជួរខាងលើ៖ នាយករដ្ឋមន្រ្តីន័រវ៉េស, អធិការបតីអាល្លឺម៉ង់, ប្រធានគណៈកម្មការអឺរ៉ុប។ ជួរខាងក្រោម៖ ប្រធានាធិបតីអេស្តូនី, នាយករដ្ឋមន្រ្តីហ្វាំងឡង់, នាយករដ្ឋមន្រ្តីដាណឺម៉ាក។
​ខណៈ​មេដឹកនាំ​លើ​ជុំវិញ​ពិភពលោក​ស្ទើរ​ទាំងអស់​ជា​បុរស​នោះ គេ​ក៏​ឃើញ​មាន​ស្ត្រី​កាន់តំណែង​សំខាន់ និង​កាច់ចង្កូត​ប្រទេសមួយ​ចំនួន​ដែរ​។ តំបន់​អឺរ៉ុប ដែលមាន​ការគោរព​គោលការណ៍​យេនឌ័រ និង​ការគោរព​សិទ្ធិនារី​បាន​ប្រសើរ​នោះ ស្ត្រី​ត្រូវបាន​បោះឆ្នោត​ឲ្យ​កាន់តំណែង​ធំៗ​ច្រើនជាងគេ ពិសេស​មុខតំណែង​នាយករដ្ឋមន្ត្រី​។

 
១. ប្រធាន​គណៈកម្មការ​អឺរ៉ុប អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន (Ursula von der Leyen)៖ ស្ត្រី​ជនជាតិ​អាល្លឺម៉ង់​រូបនេះ ក្លាយជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៅ​ឆ្នាំ ២០១៩ ។ លោកស្រី​ធ្លាប់ជា​រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់​។ 
 
២. អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល (Angela Merkel)៖ នរណា​ដែលថា មិន​ស្គាល់​អធិប​កា​រប​តី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល នោះ​។ អ្នកស្រី​បានក្លាយ​ជា​អ្នកនយោបាយ​កាន់តំណែង​អធិការបតី​បានយូរ​ជាងគេ​នៅ​អាល្លឺម៉ង់ គឺ​ពី​ឆ្នាំ​២០០៥ ដល់​សព្វថ្ងៃ​។ 
 
៣. នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ Sanna Marin៖ អ្នកស្រី Marin ជាប់​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​ក្មេង​ជាងគេ​លើ​ពិភពលោក បន្ទាប់​ត្រូវបាន​សភា​គាំទ្រ​ក្នុង​ឆ្នាំ​២០១៩ ។ 
 
៤. នាយករដ្ឋមន្ត្រី​ន័​រវេ​ស Erna Soldberg៖ អ្នកស្រី Soldberg កាន់តំណែង​នាយករដ្ឋមន្ត្រី​ន័​រវេ​ស​តាំងពី​ឆ្នាំ​២០១៣​មក​។ អ្នកស្រី​ត្រូវ​បានផ្ដល់​រហស្សនាម​ថា «Iron Erna» ស្រដៀង​នឹង​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស Margaret Thatcher «The Iron Lady»​។   
 
៥. នាយករដ្ឋមន្ត្រី​ស៊ែ​ប៊ី Ana Brnabić៖ ជា​នាយករដ្ឋមន្ត្រី​ស៊ែ​ប៊ី​តាំងពី​ឆ្នាំ​២០១៧ មក អ្នកស្រី Ana ស្ត្រី​ទីមួយ​កាន់តំណែង​ប្រមុខ​រដ្ឋាភិបាល​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​។ 
 
៦. នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក Mette Frederiksen៖ អ្នកស្រី Frederiksen ដឹកនាំ​ដា​ណឺ​ម៉ាក​តាំងពី​ឆ្នាំ ២០១៩ មក​។ ក្នុង​វ័យ​៤២​ឆ្នាំ អ្នកស្រី​ជា​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ​ក្នុង​ប្រវត្តិ​ប្រទេស និង​ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ទី​ពីរ​ផង​។  
 
៧. នាយករដ្ឋមន្ត្រី​អ៊ី​ស្លង់ Katrín Jakobsdóttir ៖ ជា​នាយករដ្ឋមន្ត្រី​ចាប់ពី​ឆ្នាំ ២០១៧ ដល់​បច្ចុប្បន្ន អ្នកស្រី Jakobsdóttir ជា​នាយករដ្ឋមន្ត្រី​ទី​២៨ របស់​ប​ប្រ​ទស​កោះ​អ៊ី​ស្លង់​។​
 
៨. នាយករដ្ឋមន្ត្រី បែ​ល​ហ្សិ​ក Sophie Wilmès៖ អ្នកស្រី Wilmes ដឹកនាំ​រាជាណាចក្រ​បែលហ្ស៊ិក​តាំងពី​ឆ្នាំ​២០១៩ មក ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ ខណៈដែល​បក្សនយោបាយ​នានា​កំពុង​ចរចា​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​។​
 
៩. ប្រធានាធិបតី​អេ​ស្តូ​នី Kersti Kaljulaid៖ អ្នកស្រី Kaljulaid ក្លាយជា​ប្រធានាធិបតី​អេ​ស្តូ​នី​ចាប់ពី​ឆ្នាំ​២០១៦ មក​។ អ្នកស្រី​ជា​ស្ត្រី​ទីមួយ​កាន់តំណែង​នេះ​គិត​តាំងពី​ការប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​១៩១៨​។​
 
១០. ប្រធានាធិបតី​ហ្ស​ក​ហ្ស៊ី Salome Zurabishvili៖ អ្នកស្រី Zurabishvili ជា​ប្រធានាធិបតី​ស្ត្រី​ទីមួយ​ហ្ស​ក​ហ្ស៊ី ចាប់​ឆ្នាំ​២០១៨ មក​។​
 
១១. ប្រធានាធិបតី​ស្លូ​វ៉ា​គី Zuzana Čaputová ៖ អ្នកស្រី Čaputová កាន់តំណែង​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ​២០១៩ មក​៕

Tag:
 អឺរ៉ុប​
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com