COVID-19
អន្តរជាតិ
៣ករណីដំបូងនៅបង់ក្លាដែស និងជាប្រទេសទី៩៨ដែលឆ្លង COVID-19 លោកស្រី Meerjady Sabrina Flora ប្រធានវិទ្យាស្ថានប្រយុទ្ធប្រឆាំងមេរោគរាតត្បាត និងស្រាវជ្រាវជំងឺបង់ក្លាដែស (IEDCR)
× បង់ក្លាដែសបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 បីនាក់ដំបូង នាថ្ងៃអាទិត្យ ទី៨ ខែមីនា នេះ។ បើតាមលោកស្រី Meerjady Sabrina Flora ប្រធានវិទ្យាស្ថានប្រយុទ្ធប្រឆាំងមេរោគរាតត្បាត និងស្រាវជ្រាវជំងឺ (IEDCR) អ្នកជំងឺជាជនជាតិបង់ក្លាដែស ដែលមានបុរស២នាក់ និងស្ត្រីម្នាក់ អាយុពី២០ ទៅ៣៥ឆ្នាំ។
សារព័ត៌មាន bdnews24.com បានបញ្ជាក់ផងដែរថា អ្នកជំងឺពីរនាក់ មានទើបតែធ្វើដំណើរត្រឡប់ពីអ៊ីតាលី។ ករណីទាំងនេះ បាននាំឲ្យបង់ក្លាដែសក្លាយជាប្រទេសទី៩៨ដែលមានករណីឆ្លង COVID-19។ តាមពិតទៅតំបន់ស្វយ័ត French Guiana មានអ្នកឆ្លង៥ករណីដំបូងផងដែរ ប៉ុន្តែករណីទាំងនេះ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌប្រទេសបារាំង។
៩៧ប្រទេសកន្លងមកដែលមានករណីឆ្លង COVID-19 រួមមាន៖
-អាស៊ី៖ ចិន (បញ្ចូលទាំង ហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត ប៊ូតង់ ម៉ាល់ឌីវ។
-អឺរ៉ុប៖ អ៊ីតាលី បារាំង (រួមទាំង French Guiana, Saint-Barthelemy, Saint-Martin), ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស វេលស៍ ស្កុតឡេន អៀរឡង់ខាងជើង និងហ្ស៊ីប្រាល់តា) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក (បញ្ចូលករណីនៅប្រជុំកោះហ្វារ៉ូ) អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ អៀរឡង់ លុចសំបួ អាមេនី សាធារណរដ្ឋឆេក អង់ដូរ៉ា ព័រទុយហ្គាល់ ឡេតូនី អ៊ុយក្រែន លិចតិញស្តាញ ប៉ូឡូញ ស្លូវេនី ហុងគ្រី បូស្នី-ហឺហ្ស៊េហ្គោវីណា ស៊ែប៊ី ស្លូវ៉ាគី ម៉ាលត៍ ម៉ុលដូវ៉ា ប៊ុលហ្គារី។
-អាមេរិកខាងជើង៖ សហរដ្ឋអាមេរិក (រួមទាំងករណីនាវា Grand Princess), កាណាដា ម៉ិកស៊ិក។
-អាមេរិកឡាទីន៖ ប្រេស៊ីល, អេក្វាឌ័រ, អាហ្សង់ទីន, ស៊ីលី, ប៉េរូ, កូឡុំប៊ី ប៉ារ៉ាហ្គាយ។
-អាហ្វ្រិក៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី, សេណេហ្គាល់, ម៉ារ៉ុក, អាហ្វ្រិកខាងត្បូង, កាមេរូន, តូហ្គោ។
-អូសេអានី៖ អូស្ត្រាលី, នូវែលសេឡង់។
-ផ្សេងៗ៖ អាស៊ែបៃហ្សង់, ហ្សកហ្ស៊ី, អ៊ីស្រាអែល, សាធារណរដ្ឋដូមីនិក, ប៉ាឡេស្ទីន, កូស្តារីកា, បូរីវ៉ាទីកង់៕
© រក្សាសិទ្ធិដោយ thmeythmey.com