COVID-19
ជាតិ
សម្ដេច ហ៊ុន សែន នឹង​ទៅ​សួរសុខទុក្ខ​បុរស​ខ្មែរ ដែល​ផ្ទុក​វីរុស​COVID-19 នៅ​ខេត្តសៀមរាប​
09, Mar 2020 , 9:48 am        
រូបភាព

ភ្នំពេញ​៖ ពី​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥ នៅ​ព្រឹក​ថ្ងៃទី​៩ មីនា​នេះ សម្ដេច ហ៊ុន សែន បានប្រកាសថា សម្ដេច​នឹង​បន្តដំណើរ​ទៅ​ជួប​សុខទុក្ខ​បុរស​ជនជាតិខ្មែរ ដែល​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅ​ខេត្តសៀមរាប​។​



​សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ដំណើរទៅសួរសុខទុក្ខបុរសជនជាតិខ្មែរនោះ គឺដើម្បីបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋ។ សម្ដេចក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់ កុំឱ្យ​មានការ​ភ័យខ្លាច ចំពោះ​បញ្ហា​វីរុស​COVID-19​នេះ ប៉ុន្តែ​ត្រូវ​រួមគ្នា​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​នេះ​។ ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏​ហាម​ពលរដ្ឋ​មិនឱ្យ​យក​បញ្ហា​វីរុស COVID-19 ទៅ​ផ្សព្វផ្សាយ​បំពុល​ផងដែរ​។ បើតាម​សម្ដេច ហ៊ុន សែន ពលរដ្ឋ​ត្រូវតែ​ជឿជាក់​លើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​។​




Tag:
 COVID-19
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com