COVID-19
ជាតិ
សម្តេច ហ៊ុន សែន នឹងឲ្យពេទ្យពិនិត្យរកកូវីដ-១៩
09, Mar 2020 , 10:08 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសជាសាធារណៈថា នឹងឲ្យពេទ្យយកសំណាក ទៅពិនិត្យរកវីរុសកូវីដ-១៩ ក្រោយសម្តេច តឹងច្រមុះ។



ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការជាតិលេខ៥៥ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងខេត្តពោធិ៍សាត់ ប្រមុខរដ្ឋាភិបាល ថ្លែងដូច្នេះថា៖«ខ្ញុំ គិតថា ត្រឡប់ទៅវិញខ្ញុំ ឲ្យពេទ្យយកសំណាកខ្ញុំ ទៅមើលដែរ ព្រោះខ្ញុំនិយាយទៅដូចរាងតឹងច្រមុះ...»។ 

តែយ៉ាងណា សម្តេច មានជំនឿថា សម្តេច គ្មានកូវីដ-១៩ នោះទេ។ សម្តេច និយាយបែបលេងសើចថា៖«កុំថាម៉ាឈឺតហ្នឹងកូរ៉ូណា...»។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បន្តជំរុញឲ្យប្រជាពលរដ្ឋ ប្រញាប់ទៅមន្ទីរពេទ្យ (វិទ្យាស្ថានប៉ាស្ទ័រ) បើសង្ស័យពីការឆ្លងកូវីដ-១៩៕

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com