COVID-19
ជាតិ
COVID-19៖ សម្ដេច ហ៊ុន សែន បញ្ជាឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ពន្យារការបង់ និងអត់យកការប្រាក់ពីកម្មករ ដែលព្យួរការងារ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យគ្រឺះស្ថានហិរញ្ញវត្ថុទាំងអស់ ពន្យារការបង់ និងអត់យកការប្រាក់ពីកម្មកររោងចក្រ ដែលព្យួរការងារ ដោយសាររោងចក្របិទទ្វារបណ្ដោះអាសន្ន នៅគ្រាដែលចិនជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមដ៏ធំ កំពុងប្រយុទ្ធប្រឆាំងបញ្ហាវីរុស COVID-19។ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយសម្រួល និងដោះស្រាយបញ្ហាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។
ពីពិធីដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវជាតិលេខ៥៥ នៅព្រឹកថ្ងៃទី៩ មីនានេះ សម្ដេច ហ៊ុន សែន បញ្ជាឱ្យរដ្ឋករទឹកកម្ពុជា អនុញ្ញាតឱ្យកម្មកររោងចក្រទាំងអស់ អាចជំពាក់ថ្លៃទឹក-ភ្លើងសិន។
សម្រាប់ប្រមុខរដ្ឋាភិបាល ការអនុគ្រោះទាំងនេះ នឹងជួយសម្រួល និងយោគយល់ដល់ជីវភាពលំបាករបស់កម្មករនៅក្នុងអំឡុងគ្មានការងារធ្វើ។ បន្ថែមពីនេះសម្ដេច ហ៊ុន សែន ក៏ហាមថៅកែរោងចក្រទាំងអស់ មិនត្រូវលុបចោលកិច្ចសន្យាការងារកម្មករ នៅពេលដែលព្យួរការងារពួកគេនោះទេ៕
Tag:
ហ៊ុន សែន
ហិរញ្ញវត្ថុ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com