ផ្អាកចេញស្មាតហ្វូនជំនាន់ក្រោយ OPPO ត្រកូល Find ជាង2ឆ្នាំ ស្រាប់តែក្រុមហ៊ុន OPPO ដាក់សម្ពោធស្មាតហ្វូនលំដាប់កំពូល ដែលបំពាក់អេក្រង់ទំនើបឈានមុខ ក្នុងយុគសម័យ 5G គឺ OPPO Find X2 Pro នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ កាលពីរសៀលថ្ងៃទី ៧ មីនា ឆ្នាំ២០២០។
វត្តមានស្មាតហ្វូនលំដាប់កំពូលស៊េរីថ្មី Find X2 Pro ជាមួយនឹងរូបរាងដ៏សែនល្អឥតខ្ចោះ និងអេក្រង់ទំនើបឈានមុខ បានកំពុងអង្រូនបេះដូង អ្នកគាំទ្រ ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម ម្ចាស់ហាង ដៃគូសហកា តារាល្បីៗ និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងកម្មវិធីសម្ពោធទាំងមូលឲ្យជជែកចង់ដឹងតម្លៃពិតរបស់វា។
ជាការពិតណាស់ អេក្រង់បានដើរតួនាទីយ៉ាងសំខាន់បំផុត សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោក អាស្រ័យហេតុនេះ ហើយទើបក្រុមហ៊ុន OPPO ងាកមកចំណាយពេល និងថវិកាយ៉ាងច្រើនសម្រាប់រុករក និងផលិតនូវស្មាតហ្វូនស៊េរីថ្មី ដែលបំពាក់នូវអេក្រង់ល្អឯកដូចជា OPPO Find X2 Pro នេះជាដើម។
ស្មាតហ្វូន Find X2 Proមានអេក្រង់កោងលាតគ្មានគែម ល្បឿន Refresh Rate កម្រិតកំពូល 120 ហឺតរលូនឥតទាក់ និងកម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED ជាមួយពណ៌ធម្មជាតិ រស់រវើក ១ ពាន់លានពណ៌ ដែលនឹងផ្តល់នូវបទពិសោធន៍ និងបដិវត្តន៍ថ្មីសម្រាប់ការទស្សនាជាមួយពណ៌ត្រជាក់ភ្នែក រលូន ភ្លឺច្បាស់ល្អ និងមានផាសុកភាព។
ជាពិសេសអេក្រង់ Find X2 Pro មានល្បឿនប៉ះបញ្ជា 240ហឺត សម្គាល់ការប៉ះបញ្ជារហ័សទាន់ចិត្តតែម្តង ល្អបំផុតសម្រាប់អ្នកចូលចិត្តលេងប្រកួតហ្គេមកម្សាន្តអារម្មណ៍ តាមអនឡាញ ធានាថាដឹងតែឈ្នះគេតែម្តង។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់ នឹងមិនព្រួយបារម្ភរឿងចុករោយភ្នែក ឬកើតជំងឺភ្នែក ដោយសារចំណាយពេលយូរលើអេក្រង់ទូរស័ព្ទ សម្រាប់បំពេញការងារទស្សនាវីដេអូខ្សែភាពយន្ត ព័ត៌មាន ឬការកម្សាន្តផ្សេងៗ ព្រោះអេក្រង់របស់ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro ទទួលបានវិញ្ញាបនបត្រផ្នែកសុខភាពភ្នែកជាផ្លូវការ ពីស្ថាប័នភ្នែកដែលមានបទពិសោធន៍ជិត 150 ឆ្នាំរបស់ប្រទេសអាល្លឺម៉ង់ TÜV Rheinland។
រឹតតែគួរឲ្យចាប់អារម្មណ៍ OPPO Find X2 Pro ត្រូវបានរចនាយ៉ាងល្អប្រណីតជាមួយនឹងពីរពណ៌ គឺពណ៌ខ្មៅខាប់ ប្រភេទសេរ៉ាមិចសុទ្ធ និងពណ៌ទឹកក្រូច ប្រភេទស្បែកគុណភាពខ្ពស់ មិនប៉ះព៉ាល់បរិស្ថាន, ការពារទឹក និងប្រេង, មានកាមេរ៉ាក្រោយបីគ្រាប់ ដែលកាមេរ៉ាមេមានទំហំ 48 មេហ្គាភីកសែល ជាកាមេរ៉ាលំដាប់អាជីព 12bit(ប៊ីត)ប្រើប្រាស់សេនស័រ Sony IMX689 ឈានមុខគេ បំពាក់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS+EIS) អាចផលិតរូបភាពច្បាស់ស្អាតល្អនៅពេលយប់ និងថតវីដេអូ HDR ដំណោះស្រាយល្អបំផុតសម្រាប់ការកុងពន្លឺ កាមេរ៉ាទី2 ទំហំ 48 មេហ្គាភិកស៊ែល អាចថតរូបបែប Macro និង ប្លង់ទូលាយ 120ដឺក្រេ មានស្ថេរភាព ទប់លំនឹងល្អឥតខ្ចោះ និង កាមេរ៉ាទី3 ទំហំ13មេហ្គាភិកស៊ែល ជាមេរ៉ាហ្សូមបានប្រវែងវែង 10x Hybrid Zoom និង 60x Digital Zoom។
OPPO Find X2 Pro ប្រើប្រាស់បន្ទះឈីប 5G ខ្នាតកំពូល Snapdragon 865 អមដោយរ៉េមយក្ស 12GB ប្រភេទ LPDDR5 និងអង្គផ្ទុកទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការដោយ ColorOS 7.1 (Android 10) ភ្ជាប់មកជាមួយនឹងមុខងារតន្ត្រីបន្ធូរអារម្មណ៍ OPPO Relax និង កម្មវិធីកែសម្រួលវីដេអូ Soloop2.0 អាចទ្រទ្រង់បច្ចេកវិទ្យា5G មានថាមពលថ្ម 4260mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 65W SuperVOOC2.0 (សាកថ្ម15នាទី បានថាមពល 60%)។ ជាពិសេសមានបច្ចេកវិទ្យាការពារទឹក IP68ស្កេនក្រយៅដៃលើអេក្រង់សុវត្ថិភាពបំផុត, Wi-Fi ជំនាន់ទី6 ទាញល្បឿនអ៊ីនធឺណែតលឿនជាងគេ និង បច្ចេកវិទ្យា Dolby Atmos សម្លេងបែប Stereo ពិរោះរណ្តំចិត្ត។
សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចកក់ទុកមុន
OPPO Find X2 Pro មានតម្លៃត្រឹមតែ 1299$ ហើយសម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃទី 08 មីនា ដល់ថ្ងៃទី 21 មីនា 2020 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស និងទទួលបាន កាស Bluetooth Enco Free, VOOC Flash Charge Power Bank 10000 mAh។
(អត្ថបទពាណិជ្ជកម្ម)