ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន លី​ប្រា ផ្លាស់ប្តូរ​ជីវភាព​របស់​គ្រួសារ​អ្នកស្រី សំ សៀង​ហៃ ឲ្យ​ប្រសើរឡើង​
09, Mar 2020 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកស្រី សំ សៀង​ហៃ បាន​ចូល​បម្រើ​ការងារ​នៅ ក្រុមហ៊ុន លី​ប្រា ជាមួយ​ស្វាមី​ឆ្នាំ​២០១៥ ក្នុងនាម​ជាង​បុគ្គលិក​ផ្នែក​សន្តិសុខ​។ ធ្វើការ​បាន​រយៈពេល​៦​ខែ អ្នកស្រី ត្រូវបាន​ផ្លាស់​ឲ្យ​មក​ធ្វើជា​បុគ្គលិក​ផ្នែកអនាម័យ​វិញ​។ បើតាម​អ្នកស្រី សំ សៀង ហៃ គ្រួសារ​របស់គាត់​បាន​ចាប់ផ្តើម​ការងារ​នៅ​ក្រុមហ៊ុន លី​ប្រា ក្នុងពេលដែល​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង និង​មាន​បំណុល​ផង​។ ក៏ប៉ុន្តែ​នៅពេលនេះ ស្ត្រី​វ័យ​៥៩​ឆ្នាំ​រូបនេះ បញ្ជាក់ថា បច្ចុប្បន្ន​ជីវភាព​របស់​គ្រួសារ​អ្នកស្រី បានល្អ​ប្រសើរឡើង លែង​ជំពាក់​គេ​ដូច​មុន ហើយ​ក៏បាន​ផ្គត់ផ្គង់​កូន​ឲ្យ​បាន​រៀន​ដល់​ថ្នាក់ខ្ពស់​ផងដែរ​។ អ្នកស្រី សៀង​ហៃ បាន​អះអាង​ដូច្នេះ​ថា​៖ «​អ៊ុំ​សប្បាយ​រាល់ថ្ងៃ ដោយសារ​អ៊ំ​អត់​មាន​ជំពាក់​លុយ​គេ ហើយ​បង់ថ្លៃ​សាលា​កូន​ក៏​រួច​។ ជីវភាព​អ៊ំ បាន​ធូ​បន្តិច​ជាង​មុន​»​។​
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ​៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com