ជាតិ
រថយន្ត
Mercedes V-Class 2020 រថយន្ត​ដ៏​ប្រណីត សម្រាប់​ភាពជោគជ័យ​ធុរកិច្ច និង​ភាព​សុខដុម​ក្នុង​គ្រួសារ​
14, Apr 2020 , 1:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រថយន្ត​ម៉ាក Mercedes-Benz V-Class, V 250 AMG Line, Full Options Capitain Chairs ត្រូវបាន​រចនា​មក​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយបាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​។ ទាំង​រូបរាង គុណភាព និង​តម្លៃ​គឺ​ល្អឥតខ្ចោះ​តែម្តង​។ សូម​អញ្ជើញ​ទៅ​ទស្សនា​រថយន្ត Mercedes-Benz V-Class, V 250 AMG Line, Full Options Capitain Chairs សេ​រ៊ី​ឆ្នាំ​២០២០ នៅ​អគារ​តាំង​បង្ហាញ​រថយន្ត របស់​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ដែល​ស្ថិតនៅ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖   
 
 
​រថយន្ត​ម៉ាក Mercedes-Benz V-Class, V 250 AMG Line, Full Options Capitain Chairs គឺជា​រថយន្ត​ដ៏​ទំនើប ប្រណីត ប្រភេទ​គ្រួសារ និង​ធុរកិច្ច​លើកដំបូង​បំផុត ដែល​ត្រូ​វា​បាន​ផលិតឡើង សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន ដែល​ពេញចិត្ត​រថយន្ត​ដែលមាន​កៅអី​ធំ អាច​គេង​បាន​យ៉ាង​មាន​ផាសុកភាព ទោះ​ត្រូវ​ធ្វើដំណើរ​ឆ្ងាយ​យ៉ាងណា ក៏​មិនមាន​ភាព​នឿយហត់​នោះទេ​។​
 
​រថយន្ត​ប្រភេទ​គ្រួសារ​មួយ​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ​កៅអី​ធំ មាន​លក្ខណៈ​ដូច​សា​ឡុង អាច​បត់​បាន គេង​បាន ម៉ាស្សា​ក្តៅ​ត្រជាក់ ហើយ​ប្រើប្រាស់​ដោយ​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ទៅមុខ​ទៅក្រោយ មាន​ទូទឹកកក​ជាដើម​។ ជិះ Mercedes-Benz V-Class, V 250 AMG Line, Full Options Capitain Chairs ប្រៀបបាន​នឹង​ជិះ​យន្តហោះ​ប្រភេទ First Class ឬ Business Class ដូច្នេះ​ដែរ​។ Mercedes-Benz V-Class, V 250 AMG ឆ្នាំ​២០២០! គ្រប់យ៉ាង​ដើម្បី​សុខ​ដមរ​មនា​នៃ​ធុរកិច្ច​ជោគជ័យ​! ផាសុកភាព​! ប្រណីតភាព​! និង​គ្រួសារ​រីករាយ​។​


 
​ទោះ Mercedes-Benz V-Class 2020, V 250 AMG Line, Full Options with Capitain Chairs ជា​ប្រភេទ​រថយន្ត​គ្រួសារ​ក៏ដោយ ប៉ុន្តែ​ក៏​ការ​ផលិតឡើង​សម្រាប់​អ្នក​ធុរកិច្ច និង​សម្រាប់​ដឹក​ថ្នាក់​ដឹក​ស្ថាប័ន មន្ត្រី​រដ្ឋាភិបាល និង​អង្គទូត​នានា​ដែរ​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅ​ទស្សនាការ​ដាក់តាំង​បង្ហាញ​រូបភាព​រថយន្ត Mercedes-Benz  VClass ឆ្នាំ​2020 ដោយផ្ទាល់ នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏​ទំនើប របស់​ក្រុមហ៊ុន​ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ដែល​ស្ថិតនៅ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទំនាក់ទំនង​តាម​ទូរ​សព្ទ​លេខ 017 231 488  និង 023 231 488  ៕















Tag:
 Mercedes
  V Class
  រថយន្ត​
 ​យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com