ជាតិ
អត្ថបទពាណិជ្ជកម្ម
លោកស្រី ឡោក ខេង ៖ ស្ត្រី​មាន​ភាពក្លាហាន និង​សមត្ថ​ភាពខ្លាំង​លើ​គ្រប់​វិស័យ តែ​នៅ​ខ្វះ​ការលើកទឹកចិត្ត​ពី​ឪពុកម្ដាយ​
09, Mar 2020 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ត្រី​មាន​ភាពក្លាហាន និង​សមត្ថ​ភាពខ្លាំង​លើ​គ្រប់​វិស័យ តែ​នៅ​ខ្វះ​ការលើកទឹកចិត្ត​ពី​ឪពុកម្ដាយ​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី ជាមួយ​សារព័ត៌មាន​ថ្មីៗ​។​
 
​លោកស្រី ឡោក ខេង បាន​សង្កត់ធ្ងន់ថា ម្ដាយ​-​ឪពុក​ខ្លះ ចូលចិត្ត​បង្ខំ​កូន​-​ចៅ​ឱ្យធ្វើ​អ្វីមួយ ស្របតាម​ទស្សន​ខ្លួន ដែលនាំឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព និង​ភាពក្លាហាន​របស់​ពួកគេ​។ សម្រាប់​លោកស្រី ឡោក ខេង ទង្វើ​របស់​ម្ដាយ​-​ឪពុក​បែបនេះ ទៅ​កូន​របស់ខ្លួន​នោះ គឺជា​គំនិត​បែប​ចាស់គំរិល ហើយ​ផ្ទុយ​ពី​ប​ច្ចប្ប​ន្ន​ភាព​សម័យ​បច្ចេកវិទ្យា​។​
 
​លោកស្រី ឡោក ខេង ដែល​បានធ្វើ​យុទ្ធនា​ការអប់រំ និង​លើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ បាន​បញ្ជាក់ថា ម្ដាយ​ឪពុក ត្រូវ​ផ្ដល់​ការសម្រេចចិត្ត​ដល់​កូន ស្របតាម​ភាពក្លាហាន និង​សមត្ថភាព​ជាក់ស្ដែង​រប​ស់​ពួកគេ ដើម្បី​ឈានទៅរក​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​សង្គម​។​
 
​សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោកស្រី ឡោក ខេង តំណាងរាស្ត្រ​សភា និង​ជា​ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី​៖

 
 
​ក្រៅពី​បង្ខំ​កូន​ខ្លួន ឱ្យធ្វើតាម​ទស្សន​ខ្លួន​នោះ ការយក​កូន​ទៅ​ធៀប​នឹង​អ្នកដទៃ​នោះ គឺជា​ការគិត​ខុស​ដែរ​។ លោកស្រី ឡោក ខេង បាន​បញ្ជាក់ថា ការយក​មនុស្ស​ម្នាក់ ទៅ​ធៀប​នឹង​មនុស្ស​ម្នាក់ទៀត គឺជា​បង្អាក់​ដល់​ការសម្រេចចិត្ត ហើយ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​ដែល​ត្រូវបាន​គេ​យកទៅ​ប្រៀបធៀប​។​
 
​បើតាម​សមាជិកសភា​រូបនេះ បច្ចុប្បន្ន​ស្ត្រី​មាន​ភាពក្លាហាន និង​សមត្ថ​ភាពខ្លាំង​លើ​គ្រប់​វិស័យ ៕

© រក្សាសិទ្ធិដោយ thmeythmey.com