ពីនេះ ពីនោះ
រូបត្លុក
«​អមនុស្សធម៌​» ព្រោះ COVID-19 …?
10, Mar 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​វីរុស​COVID-19 ឬ វីរុស​កូ​រ៉ូ​ណា​»! កំពុង​ធ្វើឱ្យ​ពលរដ្ឋ​ភ័យខ្លាច​។ ភាពភ័យខ្លាច​នេះ បានធ្វើឱ្យ​ពលរដ្ឋ កំពុង​ក្លាយខ្លួនជា​«​អមនុស្សធម៌​»​។ អមនុស្សធម៌ ត្រង់​ថា នៅពេល​ដែលមាន​មនុស្ស​ដួលសន្លប់​នៅតាម​ដងផ្លូវ ដោយសារ​ខ្យល់គរ បញ្ហា​សម្ពាធ​ឈាម ស្រវឹង និង​គាំងបេះដូង​ជាដើម គឺ​ពលរដ្ឋ​មួយ​ភាគ​ធំ ចាប់ផ្ដើម​នាំគ្នា​មិន​អើពើ​ជួយសង្គ្រោះ​បឋមដូច​មុន​នោះទេ ព្រោះ​ពួកគេ​ភ័យខ្លាច​ពី​បញ្ហា​វីរុស​COVID-19​។ ពួកគេ​បាន​ត្រឹម​ឈរ​ថត​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម រហូត​បង្កើតជា​ព័ត៌មាន​មិន​ពិត ពី​បញ្ហា​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​ទៀត​។ វា​ក៏​ពិបាក​បន្ទោស​ពលរដ្ឋ​ដែរ ព្រោះ​វីរុស​COVID-19 គឺជា​មេរោគ​ឆ្លង​យ៉ាង​សាហាវ​។​


 
***​បើ​លោក​-​អ្នកនាង សង្ស័យ​លើ​សុខភាព និង​មាន​បញ្ហា​ប្រក្រតី​នោះ សូម​ទាក់ទង​ទៅ​លេខ​១១៥ ដើម្បី​ទទួលបាន​ការពិគ្រោះ​យោបល់​ផ្នែក​សុខភាព ពី​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​។​

© រក្សាសិទ្ធិដោយ thmeythmey.com