ពីនេះ ពីនោះ
រូបត្លុក
«អមនុស្សធម៌» ព្រោះ COVID-19 …?
× ភ្នំពេញ៖ «វីរុសCOVID-19 ឬ វីរុសកូរ៉ូណា»! កំពុងធ្វើឱ្យពលរដ្ឋភ័យខ្លាច។ ភាពភ័យខ្លាចនេះ បានធ្វើឱ្យពលរដ្ឋ កំពុងក្លាយខ្លួនជា«អមនុស្សធម៌»។ អមនុស្សធម៌ ត្រង់ថា នៅពេលដែលមានមនុស្សដួលសន្លប់នៅតាមដងផ្លូវ ដោយសារខ្យល់គរ បញ្ហាសម្ពាធឈាម ស្រវឹង និងគាំងបេះដូងជាដើម គឺពលរដ្ឋមួយភាគធំ ចាប់ផ្ដើមនាំគ្នាមិនអើពើជួយសង្គ្រោះបឋមដូចមុននោះទេ ព្រោះពួកគេភ័យខ្លាចពីបញ្ហាវីរុសCOVID-19។ ពួកគេបានត្រឹមឈរថតបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គម រហូតបង្កើតជាព័ត៌មានមិនពិត ពីបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មីនេះទៀត។ វាក៏ពិបាកបន្ទោសពលរដ្ឋដែរ ព្រោះវីរុសCOVID-19 គឺជាមេរោគឆ្លងយ៉ាងសាហាវ។
***បើលោក-អ្នកនាង សង្ស័យលើសុខភាព និងមានបញ្ហាប្រក្រតីនោះ សូមទាក់ទងទៅលេខ១១៥ ដើម្បីទទួលបានការពិគ្រោះយោបល់ផ្នែកសុខភាព ពីមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល។
© រក្សាសិទ្ធិដោយ thmeythmey.com