ជាតិ
ក្រសួង​អប់រំ ជ្រើសរើស​និស្សិត​ថ្នាក់បណ្ឌិត និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ទៅ​សិក្សា​នៅ​ម៉ាឡេស៊ី​
10, Mar 2020 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ជ្រើសរើស​និស្សិត​ទៅ​សិក្សា​បន្ត​ថ្នាក់បណ្ឌិត និង​ថា្នក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​ប្រទេស​ម៉ាឡេស៊ី សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​។​


 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ បាន​ឲ្យ​ដឹងថា ក្រសួង​អប់រំ​របស់​ម៉ាឡេស៊ី បានផ្ដល់​អាហារូបករណ៍​ជូន​ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ខែកញ្ញា ឆ្នាំ​២០២០​ខាងមុខ​។​
 
​ចំពោះ​លក្ខខណ្ឌ​នៃ​ជ្រើសរើស គឺ​បេក្ខជន​ត្រូវមាន​សញ្ជាតិ​ខ្មែរ មានចំណេះដឹង​ភាសា​អង់គ្លេស​កម្រិត​(IELTS:6.5 ឬ TOEFL:580) ហើយ​បេក្ខជន​ក៏ត្រូវ​មាន​សុខ​ភាពល្អ​ទាំង​កាយសម្បទា និង​បញ្ញា​ផងដែរ​។ បេក្ខជន ថ្នាក់បណ្ឌិត​ត្រូវមាន​សញ្ញាបត្រ​បរិញ្ញាបត្រ +(GPA 3.5)​និង​អាយុ​ត្រឹម​៤៥​ឆ្នាំ ហើយ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​ជាន់ខ្ពស់​+(GPA 3.5) និង​អាយុ​ត្រឹម​៤០​ឆ្នាំ​។​
 
​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ អាច​ស្នើសុំ​ពាក្យ​បំពេញ​តាមរយៈ https://biasiswa.moe.gov.my/INTER/index.php ផុតកំណត់​ទទួល​ពាក្យ​ត្រឹម​ថ្ងៃទី​១៥ មីនា ឆ្នាំ​២០២០​នេះ​៕

Tag:
 អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com