COVID-19
អន្តរជាតិ
អាល្លឺម៉ង់​មាន​ករណី COVID-19 ដល់​ទៅ​ជាង​១១០០ ប៉ុន្តែ​គ្មាន​ករណី​ស្លាប់​ឡើយ​
09, Mar 2020 , 5:18 pm        
រូបភាព
ដោយ: រួបរួម
​អាល្លឺម៉ង់ ក្លាយជា​ប្រទេស​ទី​៦ ដែលមាន​ករណី​ឆ្លង COVID-19 ជាង​១០០០​ករណី បន្ទាប់ពី​ការរកឃើញ ១១១​ករណី​បន្ថែមទៀត​នា​ថ្ងៃទី​៩ ខែមីនា នេះ​។ សរុប​អាល្លឺម៉ង់​មាន​១១៥១​ករណី ក្នុងនោះ​១៨​ករណី​បានជា​សះស្បើយ ខណៈ​៩​ករណី​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​មិនទាន់មាន​អ្នកស្លាប់​ឡើយ​។​

 
​ប​ច្ច​ប្បន្ន អាល្លឺម៉ង់​ជា​ប្រទេស​ទី​៦​ដែលមាន​ករណី​ឆ្លង COVID-19 ច្រើនជាងគេ​ក្នុងចំណោម​ជាង​១០០​ប្រទេស​/​ដែនដី លើ​ពិភពលោក​។ ចិន​មាន​ករណី​ឆ្លង​ជាង​៨​ម៉ឺន និង​ស្លាប់​ជាង​៣១០០​នាក់​។ កូរ៉េខាងត្បូង មាន​ជិត​៧៥០០​ករណី ដែល​ក្នុងនោះ​មាន​៥៣​នាក់​ស្លាប់​។​
 
​អ៊ីតាលី មាន​អ្នកស្លាប់​៣៦៦​នាក់​ក្នុងចំណោម​ការឆ្លង​ជាង​៧៣០០​ករណី ខណៈ​អ៊ីរ៉ង់ មាន​អ្នកស្លាប់​១៩៤​នាក់​ក្នុងចំណោម​ជាង​៦៥០០​ករណី​។ បារាំង មាន​សន្ទុះ​កើនឡើង​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដោយមាន​ជាង​១២០០​ករណី និង​ស្លាប់​១៩​នាក់​។​
 
​ប្រទេស​ដែលមាន​ករណី​ឆ្លង​ពី​ជាង​៥០០​ករណី ដល់​ជិត​៧០០​ករណី រួមមាន អេ​ស្ប៉ា​ញ អាមេរិក ជប៉ុន ដោយ​មិន​គិត​ចំនួន​៦៩៦​ករណី​នៅលើ​នាវា Diamond Princess នៅ​ផែ​យូ​កូ​ហា​ម៉ា​៕

© រក្សាសិទ្ធិដោយ thmeythmey.com