COVID-19
អន្តរជាតិ
អគ្គនាយក​ក្រុមហ៊ុន​ព្រលានយន្តហោះ​ប៉ារីស ឆ្លង COVID-19
09, Mar 2020 , 10:34 pm        
រូបភាព
សុខភាព​របស់ លោក Augustin de Romanet មិនមានលក្ខណៈធ្ងន់ធ្ងរឡើយ។ រូបថត AFP
សុខភាព​របស់ លោក Augustin de Romanet មិនមានលក្ខណៈធ្ងន់ធ្ងរឡើយ។ រូបថត AFP
ដោយ: រួបរួម
លោក Augustin de Romanet អគ្គនាយក​ក្រុមហ៊ុន​ព្រលានយន្តហោះ​ប៉ារីស (ADP) មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Le Parisien និង AFP នា​ថ្ងៃទី​៩ ខែមីនា​។​



​អ្នកនាំពាក្យ​ក្រុមហ៊ុន ADP បាន​បញ្ជាក់ថា សុខភាព​របស់លោក Augustin de Romanet មាន​ស្ថានភាព​ប្រក្រតី ដែល​មិន​ប៉ះពាល់​ដល់​អនាគត​ការងារ​របស់លោក​ឡើយ​។ លោក​បន្ត​រស់នៅ​ដាច់ដោយឡែក​នៅផ្ទះ​របស់​ខ្លួន​។​

​ជាមួយគ្នា ថ្នាក់ដឹកនាំ ADP ដែលមាន​វ័យ​៥៨​ឆ្នាំ​រូបនេះ ត្រូវបាន​រាយការណ៍​ថា មិនមាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​ក្រុមការងារ​ប្រតិបត្តិ​ឡើយ នា​រយៈពេល​១០​កន្លងមក​។

​នៅ​បារាំង ក្រៅពី​លោក Augustin de Romanet សមាជិកសភា​យ៉ាង​ណាស់​៥​នាក់ មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ផងដែរ​។​

​បច្ចុប្បន្ន​បារាំង​មាន​អ្នក​ឆ្លង COVID-19 ជាង​១២០០​នាក់ ដែល​ក្នុងនោះ​២១​នាក់​បាន​ស្លាប់ និង​១២​នាក់​ត្រូវបាន​ព្យ​បាល​សះស្បើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com