COVID-19
អន្តរជាតិ
ព្រុយណេជាប្រទេសទី៨នៅអាស៊ី-អាគ្នេយ៍ដែលរកឃើញករណីឆ្លង COVID-19
× ព្រុយណេ នាយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 លើកដំបូងរបស់ខ្លួន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលព្រុយណេ អ្នកជំងឺជាបុរសវ័យ៥៣ឆ្នាំម្នាក់ដែលទើបត្រឡប់ពីក្រុងគួឡាឡាំពួរ ជាមួយមិត្តភក្តិ៣នាក់ទៀត។
ករណីនេះនាំឲ្យព្រុយណេ ក្លាយជាប្រទេសទី៨នៅតំបន់អាស៊ី-អាគ្នេយ៍ ដែលមាន COVID-19 បន្ទាប់ពីសិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងកម្ពុជា។
មកដល់ពេលនេះ នៅតំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរីមាន១៦០ករណី (សះស្បើយ៩៣នាក់), ម៉ាឡេស៊ី ១១៧ករណី (សះស្បើយ២៤នាក់), ថៃ ៥០ករណី (ស្លាប់១នាក់ សះស្បើយ៣៣នាក់), វៀតណាម ៣១ករណី (សះស្បើយ១៦នាក់), ហ្វីលីពីន ២៤ករណី (ស្លាប់១នាក់ សះស្បើយ២នាក់), ឥណ្ឌូណេស៊ី ១៩ករណី, កម្ពុជា ២ករណី (សះស្បើយ១នាក់) និង១ករណីនៅព្រុយណេ?
© រក្សាសិទ្ធិដោយ thmeythmey.com