COVID-19
ជាតិ
នាយករដ្ឋមន្រ្តី បញ្ជាឲ្យបាញ់ថ្នាំសម្លាប់មេរោគ ពិសេសសៀមរាប
10, Mar 2020 , 8:49 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឲ្យក្រសួងសុខាភិបាល បាញ់ថ្នាំសម្លាប់មេរោគ (កូវីដ-១៩) នៅកន្លែងណាដែលត្រូវបាញ់ ជាពិសេសខេត្តសៀមរាប។



ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ថ្លែងថា៖«ចាប់ផ្តើមពីមនុស្សម្នាក់ យើង នាំគ្នាអនាម័យ សម្អាតពេញភូមិ កន្លែងណា​ដែលអាចបាញ់ថ្នាំសម្លាប់មេរោគបាន គឺបាញ់។ សៀមរាប ខ្ញុំថា មិនយូរទេ យើងត្រូវប្រើវិធានការបាញ់សម្លាប់មេរោគ រួចហើយសៀមរាប ទេសចរណ៍ អាចដំណើរការឡើងវិញ»។


Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com