COVID-19
អន្តរជាតិ
COVID-19 ឆ្លង​ដល់​១១៥​ប្រទេស​/​ដែនដី ហើយ ខណៈ​អ្នកជំងឺ​មាន​ជិត​១១,៥​ម៉ឺន​នាក់
10, Mar 2020 , 12:29 pm        
រូបភាព
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក WHO។ រូបថត AFP
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក WHO។ រូបថត AFP
ដោយ: រួបរួម
​ព្រុយ​ណេ អាល់​បា​នី បួ​គី​ណា​ហ្វា​សូ ស៊ី​ប ម៉ុង​ហ្គោ​លី និង Guernsey (​ក្នុង Channel Islands) ទើប​រកឃើញ​ករណី​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​ទឹកដី​រៀងៗ ដែល​នាំ​ឲ្យ​ចំនួន​ប្រទេស​/​ដែនដី​ឆ្លង​មេរោគ​នេះ មាន​ចំនួន​១១៥ ហើយ​។​

 
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែមីនា នេះ អ្នក​ឆ្លង COVID-19 មាន​ជាង​១១​ម៉ឺន​៤​ពាន់​នាក់ ដែល​ក្នុងនោះ​មាន​ជាង​៤០០០​នាក់​ស្លាប់ និង​សះស្បើយ​ជាង​៥៤០០០​នាក់​។  ចិន​មាន​អ្នកជំងឺ​ជាង​៨​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​៣១០០​នាក់ និង​សះស្បើយ​ជិត​៦០០០០​​នាក់​។​
 
​អ៊ីតាលី កូរ៉េខាងត្បូង អ៊ីរ៉ង់ បារាំង អេ​ស្ប៉ា​ញ និង​អាល្លឺម៉ង់ មាន​អ្នកជំងឺ​ខ្ទង់ពាន់​នាក់ ក្នុងនោះ ៤៦៣​នាក់​ស្លាប់​នៅ​អ៊ីតាលី ២៣៧​នាក់​ស្លាប់​នៅ​អ៊ីរ៉ង់ ៥៤​នាក់​ស្លាប់​នៅ​កូរ៉េខាងត្បូង ៣០​នាក់​ស្លាប់​នៅ​បារាំង និង​អេ​ស្ប៉ា​ញ​រៀងៗ​ខ្លួន ខណៈ​អាល្លឺម៉ង់​មាន​ករណី​ស្លាប់​២​ដំបូង រីឯ​ប្រទេស​/​ដែនដី ជិត​២០​មាន​ករណី​ឆ្លង​ចូល​ខ្ទង់រយ  ផងដែរ​។​
 
​ចំនួន​ប្រទេស តំបន់​រដ្ឋបាល​ពិសេស តំបន់​ស្វយ័ត និង​ដែនដី​នៅ​នាយ​សមុទ្រ ទាំង​១១៥​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖
 
-​អាស៊ី ៖ ចិន កូរ៉េខាងត្បូង ជប៉ុន អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊​កដា​នី អា​រ៉ា​ប៊ី​សា​អូឌីត ប៊ូ​តង់ ម៉ា​ល់​ឌី​វ​, ហ្ស៊​ក​ហ្ស៊ី​, អា​មេ​នី​, អ៊ីស្រាអែល​, អា​ស៊ែ​បៃ​ហ្ស​ង់​, បង់​ក្លា​ដែ​ស​, ប៉ា​ឡេ​ស្ទី​ន​, ព្រុយ​ណេ​, ម៉ុង​ហ្គោ​លី​។​
 
-​អឺរ៉ុប ៖ អ៊ីតាលី បារាំង​, ចក្រភព​អង់គ្លេស (​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ សាំង​ម៉ា​រ៉ាំ​ង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ សាធារណរដ្ឋ​ឆេ​ក អង់​ដូ​រ៉ា ព័រ​ទុយ​ហ្គា​ល់ ឡេ​តូ​នី អ៊ុយ​ក្រែ​ន លិច​តិ​ញ​ស្តា​ញ ប៉ូឡូញ ស្លូ​វេ​នី ហុង​គ្រី បូ​ស្នី​-​ហឺ​ហ្ស៊េ​ហ្គោ​វី​ណា ស៊ែ​ប៊ី ស្លូ​វ៉ា​គី ម៉ា​លត៍ ម៉ុ​ល​ដូ​វ៉ា ប៊ុលហ្គារី​, បូរី​វ៉ា​ទី​កង់​, អាល់​បា​នី​, ស៊ី​ប​។​
 
-​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​, ទុយ​នី​ស៊ី​, សេ​ណេ​ហ្គា​ល់​, ម៉ា​រ៉ុ​ក​, អាហ្វ្រិក​ខាងត្បូង​, កា​មេ​រូ​ន​, តូ​ហ្គោ​, បួ​គី​ណា​ហ្វា​សូ​។​
-​អាមេរិក​ខាងជើង ៖ សហរដ្ឋអាមេរិក​, កាណាដា ម៉ិ​ក​ស៊ិ​ក​, កូ​ស្តា​រី​កា​, សាធារណរដ្ឋ​ដូ​មី​និក​។​
-​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​, អា​ហ្ស​ង់​ទីន​, ស៊ី​លី​, ប៉េ​រូ​, កូ​ឡុំ​ប៊ី ប៉ា​រ៉ា​ហ្គា​យ​។​
-​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
-​តំបន់​រដ្ឋបាល និង​ដែនដី​ស្វយ័ត​នៅ​ឯនាយសមុទ្រ ៖ ចិន (​ម៉ា​កាវ​, ហុងកុង​, តៃវ៉ាន់​), ចក្រភព​អង់គ្លេស (​ហ្ស៊ី​ប្រា​ល់តា​, រដ្ឋ Guernsey នៃ​ប្រជុំ​កោះ Channel Islands), ដា​ណឺ​ម៉ាក (​ប្រជុំ​កោះ​ហ្វា​រ៉ូ​), បារាំង (French Guiana, Martinique, Saint Martin, Saint Barthelemy)៕

© រក្សាសិទ្ធិដោយ thmeythmey.com