អត្ថបទពាណិជ្ជកម្ម
OPPO បើក​ដំណើរការ​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ សាខា​ថ្មី​នៅ​ផ្សារ​ទំនើប Aeon Mall ភ្នំពេញ​
10, Mar 2020 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទើបតែ​ដាក់​សម្ពោធ និង​ប្រកាស​ទទួល​ក​ម្ម៉​ង់​ទុក​មុន នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Find X2 Pro តម្លៃ $1,299 មិនទាន់​បាត់​ក្តៅ​ទីផ្សារ​ទូ​ស័ព្ទ​ថ្នាក់ខ្ពស់​ផង ស្រាប់តែ​ក្រុមហ៊ុន OPPO បាន​ពង្រីក និង​បើក​ដំណើរការ​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO ខ្នាត​ស្តង់ដារ សាខា​ថ្មី នៅ​ផ្សារ​ទំនើប Aeon Mall Phnom Penh (Aeon 1)  កាលពី​ម្សិលមិញ ថ្ងៃទី​9 មីនា 2020​។​
 
​ការដាក់​សម្ពោធ​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO ខ្នាត​ស្តង់ដារ សាខា​ថ្មី​នេះ ក្រុមហ៊ុន OPPO មាន​គោលដៅ​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ដែល​និយម​គាំទ្រ​ស្មា​ត​ហ្វូ​ន OPPO គ្រប់​ស៊េរី​គ្រប់​ម៉ូ​ឌែ​ល​ដូចជា OPPO F11, F11 Pro, Reno2, Reno2 F, A9 2020, A5 2020,A31 និង Find X2 Pro -​ល​-​។​
 
​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន OPPO បាន​និយាយថា​៖«​សម្រាប់​ទីក្រុង​ភ្នំពេញ មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO ខ្នាត​ស្តង់ដារ សាខា​ថ្មី នៅ​ផ្សារ​ទំនើប Aeon Mall Phnom Penh នេះ នឹង​បង្ក​នូវ​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ OPPO ដែល​រស់នៅ​ម្តុំ​វិមានឯករាជ្យ​, កោះ​ពេជ្រ បឹង​កេងកង វិមាន​កុលាប អាច​សន្សំ​ពេលវេលា និង​ថវិកា​សម្រាប់​ការធ្វើដំណើរ​មក​ជួសជុល​ទូរស័ព្ទ​។ អតិថិជន​អាច​ជ្រើសរើស ទៅកាន់​ទីតាំង​ដែល​ស្ថិតនៅ​ក្បែរ​ខ្លួន ជាងគេ​តាម​ការគួរ​»​។ 


 
​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO សាខា​ថ្មី​នេះ ចាប់​បើក​ដំណើរការ​ពី​ម៉ោង​9​ព្រឹក ដល់ 10 យប់ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ ដែល​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​អតិថិជន​។ 
 
​ចំពោះ​អតិថិជន​ដែល​អញ្ជើញ​មកកាន់​សាខា​ថ្មី​នេះ នឹង​ទទួលបាន​សេវាកម្ម​ជួសជុល​ទូរស័ព្ទ បុក​កម្មវិធី ដោះ​កូដ សម្អាត​ទូរស័ព្ទ និង​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ និង​ការ​បញ្ចុះតម្លៃ​ពិសេស 30% សម្រាប់​ការផ្លាស់ប្តូរ​គ្រឿងបន្លាស់ (​ចាប់ពី​ថ្ងៃទី 09 ដល់​បំណាច់​ខែមីនា 2020)​។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​: 098 535 111 ឬ 1800206776 (Free Hotline)​ឬក៏​ចុច Like Page https://www.facebook.com/OPPOCareKH/​។​
 
​សូម​រំលឹកថា បច្ចុប្បន្ន OPPO មាន​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ នៅ​រាជធានី​ភ្នំពេញ ចំនួន​៤​ទីតាំង គឺ ទល់មុខ​វត្ត​កោះ សួន​ឧស្សាហកម្ម​វឌ្ឍនៈ Exchange Square និង Aeon Mall Phnom Penh​។ ចំណែកឯ នៅតាម​បណ្តា​ខេត្ត​វិញ OPPO មាន​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ នៅ​ខេត្តកំពង់ចាម សៀមរាប ព្រះសីហនុ កណ្តាល ក្រចេះ និង​ខេត្តបាត់ដំបង​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com