COVID-19
អន្តរជាតិ
Loujain Adada តារា​បង្ហាញ​ម៉ូដ​ដ៏​ល្បី​នៅ​លី​បង់ មាន COVID-19
10, Mar 2020 , 3:35 pm        
រូបភាព
ដោយ: រួបរួម
Loujain Adada អ្នក​បង្ហាញ​ម៉ូដ និង​ជាតា​រា​ទូរទស្សន៍​ដ៏​ល្បីល្បាញ​នៅ​លី​បង់ បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) បន្ទាប់ពី​នាង​ត្រឡប់​មកពី​ក្រុង​ឡុង​ដ៍ ហើយ​បច្ចុប្បន្នកំពុង​ស្ថិតនៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយ​ក្នុង​ក្រុង Beirut​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Albawaba​។​

 
Adada អាយុ​៣០​ឆ្នាំ ជា​អតីត​ភរិយា​មហាសេដ្ឋី​លី​បង់ លោក Walid Al-Juffali​។ លោក Al-Juffali  ដែលមាន​ទ្រព្យសម្បត្តិ​ជាង​២១​ពាន់​លាន​ដុល្លារ​អាមេរិក បានទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៦​ក្នុង​អាយុ​៦១​ឆ្នាំ​។ 
 
​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក Adada បាន​បញ្ច​ញ​ឃ្លី​ប​វីដេអូ ដោយបាន​អះអាងថា ស្ថានភាព​ជំងឺ​របស់​នាង​កាន់តែ​ល្អប្រសើរ រីឯ​កូន​២​នាក់ ដែល​បានធ្វើ​ដំណើរ​ជាមួយ​ខ្លួន​នោះ មិនមាន​សញ្ញា​ណាមួយ​ដែល​គួរ​ឲ្យ​ភ័យខ្លាច​នោះឡើយ​។​
 
​គិត​មកដល់ពេលនេះ លី​បង់​មាន​អ្នក​ឆ្លង COVID-19 ចំនួន​៤១​នាក់ ដែល​ក្នុងនោះ​១​នាក់​បានជា​សះស្បើយ ខណៈ​៣​នាក់​ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com