ជាតិ
សង្គមជាតិ
ប្រមុខរដ្ឋាភិ​បាល ប្រាប់​ឲ្យ​ពិនិត្យ​សុខភាព​ជនបរទេស​ឲ្យ​ច្បាស់លាស់ មុន​ចូល​កម្ពុជា​
10, Mar 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ពី​ធិ​ធី​ប្រគល់​សញ្ញាបត្រ​ជូ​ននិស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​អាជ្ញាធរ ឲ្យ​ប្រើ​ក្បួន​វេជ្ជសាស្ត្រ​ច្បាស់លាស់ ក្នុងការ​ពិនិត្យ​សុខភាព​ភ្ញៀវ​បរទេស ដូ​ចជាការ​ពិនិត្យ​ក​ម្ពៅ​ជាដើម មុននឹង​អនុញ្ញាត​ឲ្យ​ពួកគេ ឈាន​ជើង​ចូល​ទឹកដី​កម្ពុជា​។


 
​ប្រមុខ​រដ្ឋាភិបាល ថ្លែង​ដូច្នេះ​ថា​៖«​គ្រប់​ច្រក​ទាំងអស់​របស់​យើង យើង​ត្រូវ​មានការ​រឹតបន្តឹង​អំពី​ផ្នែក​វេជ្ជសាស្ត្រ ដែល​អង្គការ​សុខភាព​ពិភពលោក​តម្រូវ​»​។ យ៉ាងណា មេដឹកនាំ​កម្ពុជា បញ្ជាក់ថា ការ​រឹតបន្តឹង​តាម​ព្រលានយន្តហោះ​និង​តាម​ច្រកព្រំដែន​នេះ មិនមែនជា​ការរើសអើង​ជនបរទេស​ឡើយ​។ 

សំឡេង​៖



កម្ពុជា ទើបនឹង​រកឃើញ​ជន​ជាតិ​ខ្លួន​ម្នា​ក់នៅ​ខេត្តសៀមរាប បាន​ឆ្លង​វីរុស​កូ​វីដ​-១៩ ពី​បុរស​ជនជាតិ​ជប៉ុន ដែលជា​ថៅកែ​។ បច្ចុប្បន្ន បុរស​ខ្មែរ​ ដែល​ឆ្លង​កូវីដ-១៩នោះ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្នុង​បន្ទប់​ព្យាបាល​ដាច់ដោយឡែក​ពី​គេ​។ កាលពី​ចុងខែ​មករា ឆ្នាំ​២០២០ កម្ពុជា ក៏បាន​រកឃើញ​ជនជាតិ​ចិន​ម្នាក់​ដែរ ដែល​ផ្ទុក​វីរុស​កូ​វីដ​-១៩ តែ​គាត់ បានជា​សះស្បើយ​ឡើងវិញ​។

នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ម្នាក់ទៀត នៅកំពង់ចាម  គឺស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ។ គាត់ ធ្វើដំណើរតាមជើងហោះហើរ ចេញពីទីក្រុងឡុងដ៍ ចូលមកទីក្រុងហាណូយ បន្ទាប់មកគាត់ ចូលទីក្រុងហូជីមិញ ហើយក៏ឡើងលើនាវាមួយ ចេញពីទីក្រុងហូជីមិញ មកកម្ពុជា នៅថ្ងៃទី៧កុម្ភៈ៕

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com