COVID-19
អន្តរជាតិ
COVID-19៖ ឆេកបន្តបិទសាលា និងហាមជួបជុំគ្នាលើសពី១០០នាក់ លោកនាយករដ្ឋមន្ត្រីឆេក Andrej Babis
× លោក Andrej Babis នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆេក បានប្រកាសពីវិធានការចុងក្រោយរបស់ក្រុមប្រឹក្សាសន្តិសុខរដ្ឋប្រឆាំងនឹងការរាលដាល COVID-19 នៅក្នុងប្រទេសរបស់ខ្លួន ដែលមានការឆ្លង៤០ករណី។
បើតាមការផ្សាយរបស់ iDNES.cz សាលាទាំងអស់ត្រូវបន្តផ្អាកដំណើរការបណ្តោះអាសន្ន រីឯការជួបជុំគ្នាដែលមានចំនួនលើស១០០នាក់ក៏ត្រូវបានហាមឃាត់ផងដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Babis មិនបានបញ្ជាក់ពីថ្ងៃកំណត់នោះឡើយ ពោលគឺផ្អែកតាមស្ថានភាពរាលដាលរបស់ COVID-19។
លោក Babis បានអះអាងថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយមានការផ្តល់អនុសាសន៍ និងការគាំទ្រជាច្រើនពីសំណាក់អ្នកជំនាញ។ លោក Adam Vojtech រដ្ឋមន្ត្រីសុខាភិបាលបានបន្ថែមថា៖ «វាជារឿងល្អដែលមានចំណាត់ការត្រៀមទុកជាមុន ដោយមិនទុកឲ្យយឺតពេលដូចករណីនៅអ៊ីតាលី»៕
© រក្សាសិទ្ធិដោយ thmeythmey.com