COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស លោកស្រី Nadine Dorries ឆ្លង COVID-19
11, Mar 2020 , 6:56 am        
រូបភាព
ដោយ: រួបរួម
លោកស្រី Nadine Dorries រដ្ឋមន្ត្រី​សុខាភិបាល និង​ជា​សមាជិកសភា​អង់គ្លេស មាន​លទ្ធផល​តេស្ត​វិជ្ជមាន​នៃ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ បើតាម The Guardian លោកស្រី Dorries ជា​សមាជិកសភា​ដំបូង​ដែលមាន COVID-19 ក្រោយ​ករណី​ព្រួយបារម្ភ​ពី​ការ​រាលដាល​នៅ Westminster និង​ព្រឹត្តិការណ៍​នៅ Downing Street ដែល​គាត់​បាន​ទៅ​ចូលរួម​។​



​តាមរយៈ​បណ្តាញ​សង្គម Twitter របស់ខ្លួន លោកស្រី Dorries មានជំនឿថា ខ្លួន​នឹង​ឆ្លង​ផុត​ឧបសគ្គ​មួយ​នេះ ប៉ុន្តែ​គាត់​កំពុង​ព្រួយបារម្ភ​ពី ម្តាយ​អាយុ​៨៤​ឆ្នាំ​របស់ខ្លួន ដែល​បាន​ក្អក ហើយនឹង​ត្រូវធ្វើ​តេស្តរ​ក COVID-19 ផងដែរ​។​

​ចក្រភព​អង់គ្លេស មាន​អ្នក​ឆ្លង​ជាង​៣៨០​ករណី ក្នុងនោះ​ស្លាប់​៦​នាក់ និង​សះស្បើយ​ជិត​២០​នាក់​។ ក្រៅពី​អង់គ្លេស អៀរ​ឡង់​ខាងជើង ស្កុ​តឡែ​ន និង​វេ​លស៍  តំបន់​ដែន​កោះ​ដែល​ស្ថិតក្រោម​ចក្រភព​អង់គ្លេស ដូចជា ហ្ស៊ី​ប្រា​ល់តា​, Guernsey និង Jersey ក៏មាន​ករណី​ឆ្លង​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com