ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង​៖ យើង​ឱ្យ​តម្លៃ​មន្ត្រី​ទាំងអស់ តែ​មន្ត្រី​ចូលរួម​ចលនា​ជាមួយ​ពលរដ្ឋ គឺ​ខ្ញុំ​ឱ្យ​តម្លៃ​ជាង​
11, Mar 2020 , 10:29 am        
រូបភាព

​ភ្នំពេញ​៖ មន្ត្រី​ដែល​ចូលរួម​ដោះស្រាយ​បញ្ហា​ពលរដ្ឋ នឹង​ទទួលបាន​ការឱ្យ​តម្លៃ​ខ្ពស់​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​អបអរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៩ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ "​មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​" នៅ​ថ្ងៃទី​១១ មីនា​។​



«​មន្ត្រី​តាមពិតយើង​ឱ្យ​តម្លៃ​ទាំងអស់ ប៉ុន្តែ​មន្ត្រី​ដែលបានឆ្លងកាត់ និងប្រឡូក​​ចលនា​ជាមួយ​ប្រជាជន សម្រាប់​ខ្ញុំ​ឱ្យ​តម្លៃ​អ្នក​ហ្នឹង​ច្រើ​ន​ជាង​»​។ សម្ដេច ស ខេង លើកឡើង​បែបនេះ ដោយ​អម​ជាមួយ​ការ​ពន្យល់ថា មន្ត្រី​ទាំងអស់ ត្រូវ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដូច្នេះ​ការលះបង់​របស់​ពួកគេ​នេះហើយ ទើប​អាច​ទទួលបាន​ការឱ្យ​តម្លៃ​ពីស​ម្ដេច ក៏ដូចជា​ថ្នាក់ដឹកនាំ​ផ្សេងទៀត​។​

​សម្ដេច ស ខេង ក៏​ណែ​នាំឱ្យ​មន្ត្រី​ទាំងអស់ ខំប្រឹងប្រែង​បម្រើ​ប្រយោជន៍ និង​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅតាម​មូលដ្ឋាន ៕


Tag:
 ស ខេង​
  មន្ត្រីរាជការ​
© រក្សាសិទ្ធិដោយ thmeythmey.com