COVID-19
អន្តរជាតិ
មន្ត្រីអន្តោប្រវេសន៍ថៃ២នាក់នៅព្រលានសុវណ្ណភូមិ ឆ្លង COVID-19 ខណៈឥណ្ឌូណេស៊ីមានអ្នកស្លាប់ដំបូង ទិដ្ឋភាពនៅអាកាសយានដ្ឋានសុវណ្ណភូមិ កន្លងមក។ រូបថត ប៉ាន់ បូនី
× នាថ្ងៃទី១១ ខែមីនា ថៃ និងវៀតណាម បន្តរកឃើញករណីCOVID-19 ជាបន្តបន្ទាប់ ខណៈពេលឥណ្ឌូណេស៊ីរកឃើញករណីស្លាប់លើកដំបូង។ បើតាមសារព័ត៌មាន BNO Tracking Coronavirus ថៃបានរកឃើញករណីCOVID-19 ថ្មី ចំនួន ៦ករណី វៀតណាម ១ករណី ខណៈពេលឥណ្ឌូណេស៊ីរកឃើញ ១ករណីស្លាប់ជាលើកដំបូង។
មួយរយៈចុងក្រោយនេះ ថៃនៅតែបន្តរកឃើញករណីឆ្លងនៅក្នុងប្រទស។ នាថ្ងៃទី១១ ខែមីនា ថៃបានរកឃើញករណីឆ្លង COVID-19 ចំនួន ៦ករណីបន្ថែមទៀត។ អ្នកជំងឺទាំង ៦ករណីនេះ មានអាយុចាប់ពី២១ឆ្នាំ ដល់ ៤០ឆ្នាំ។ ក្នុងចំណោម ៦ករណីនេះ មាន៤ករណីជាជនជាតិថៃ (២ករណីជាមន្ត្រីអន្តោប្រវេសន៍ធ្វើការនៅអាកាសយានដ្ឋាន Suvarnabhumi ពីជនបរទេស) ១ករណីជាស្ត្រីកូរ៉េខាងត្បូង និង១ករណីទៀត គឺជាជនជាតិសិង្ហបុរី។ បន្ទាប់ពីរកឃើញ៦ករណីនេះ ថៃមានCOVID-19 សរុប ៥៩ករណី។ ក្នុងតួលេខ ៥៩ករណីនេះ មាន១ករណីស្លាប់ និង ៣៤ករណីជាសះស្បើយ។
ក្នុងថ្ងៃដដែលនេះ នៅវៀតណាមឯណោះវិញ ក៏បានរកឃើញ COVID-19 ១ករណីផងដែរ។ ១ករណីនេះ បានឆ្លង ជនជាតិអង់គ្លេស ពីររូប ដែលមានផ្ទុក COVID-19។ ករណីសរុបនៅក្នុងវៀតណាម បានកើនឡើងដល់ ៣៥ករណី ខណៈអ្នកជាសះស្បើយមានចំនួន ១៦ករណី។
ខុសពីវៀតណាម និងថៃដែលរកឃើញករណីឆ្លង ឥណ្ឌូណេស៊ី បានរកឃើញអ្នកស្លាប់ដោយសារ COVID-19 ១ករណី។ ករណីស្លាប់ នេះគឺជាស្ត្រីបរទេសវ័យ ៥៣ឆ្នាំ ដែលមានជំងឺរាំរ៉ៃជាប់ខ្លួនដូចជាជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺផ្សេងៗទៀត។ តួលេខសរុបCOVID-19 នៅឥណ្ឌូណេស៊ី មានចំនួនសរុប ២៧ករណី ស្លាប់ ១ករណី និងជាសះស្បើយ ២ករណី៕
Tag:
ថៃ
វៀតណាម
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com