ជាតិ
ព័ត៍មានសុខភាព
សុខភាព
តើអ្នកគួរតែបារម្ភទេបើសិនជាកូនប្រាប់ថាឈឺពងស្វាស?
11, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ខណៈពេលដែលអ្នកអាចនឹងរីករាយនៅពេលកូននិយាយអំពីប្រដាប់ភេទគេច្រើន គេប្រហែលជាអាចនឹងប្រាប់ដែរបើសិនជាមានអាការៈឈឺចាប់នៅពងស្វាស។ ការឈឺចាប់នេះកើតមានជាញឹកញាប់ ជាពិសេសបើសិនជាមានដុំអ្វីកើតឡើងក្នុងថង់ពងស្វាសនោះដែរ។ នៅពេលក្មេងកំពុងតែលេងកីឡា ឬរត់រញ៉េរញ៉ៃច្រើន គេអាចនឹងប៉ះទង្គិចត្រង់ម្តុំពងស្វាសជាញឹកញាប់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែ ការឈឺចាប់ជាប់រហូតក្រោយពីប៉ះទង្គិចនេះ អាចជាសញ្ញាបាក់បែកដែលទាមទារឲ្យមានការព្យាបាលជាបន្ទាន់។ ពងស្វាសដែលឈឺចាប់ក៏អាចជាសញ្ញាមួយនៃការបង្ករោគ ឬជំងឺណាមួយក្នុងខ្លួនដែរ។ ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់ដែលច្រើនតែធ្វើឲ្យពងស្វាសរបស់ក្មេងមានការឈឺចាប់៖

 
រមួលពងស្វាស
 
នេះគឺជាជំងឺត្រូវការសង្គ្រោះបន្ទាន់ដោយសារតែពងស្វាសស្រាប់តែរមួលរហូតដល់បាត់បង់ឈាមទៅចិញ្ចឹមពងស្វាស។ រឿងនេះច្រើនតែកើតឡើងលើបុរស និងក្មេងប្រុសអាយុក្រោម ២៥ឆ្នាំ ជាពិសេសអាយុពី ១២ ទៅ១៨ឆ្នាំ។ ដោយសារតែគ្មានមូលហេតុច្បាស់លាស់ វាអាចនឹងកើតឡើងភ្លាម និងបង្កជាការឈឺចាប់នៅពងស្វាសតែម្ខាង។ បើសិនជាការរមួលពងស្វាសមិនបានព្យាបាលក្នុងរយៈពពេល ៦ ទៅ ១២ម៉ោងទេ ពងស្វាសនោះអាចប្រឈមនឹងការកាត់ចោល។ 
 
ប៉ះទង្គិចពងស្វាស
 
មានហេតុផលល្អមួយដែលកីឡាករអត្តពលកម្មត្រូវការពាក់ប៉ុងការពារពងស្វាស។ ការប៉ះទង្គិចពងាស្វាសអាចបណ្តាលឲ្យជាំ ហើម និងឈឺចាប់ខ្លាំង។ អ្វីដែលកម្រនោះគឺថា ការប៉ះទង្គិចអាចបណ្តាលឲ្យពងស្វាសដាច់រហែក ដែលវាជាជំងឺធ្ងន់ធ្ងរ និងត្រូវការការវះកាត់ដើម្បីព្យាបាល។
 
ការបង្ករោគ
 
ការបង្ករោគដោយបាក់តេរី ឬវីរុសមួយចំនួនអាចបណ្តាលឲ្យហើមក្នុងពងស្វាស ឬបំពង់អេពីឌីឌីម (បំពង់ដែលមានទំនាក់ទំនងពងស្វាសទៅ Vas Deferens សម្រាប់ដឹកនាំមេជីវិតឈ្មោល)។ សម្រាប់យុវវ័យដែលមានភាពសកម្មខាងផ្លូវភេទ ការបង្ករោគដូចជា ប្រមេះទឹកថ្លា ឬប្រមេះទឹកបាយអាចបណ្តាលឲ្យហើម និងឈឺចាប់បាន។ វាក៏មានការបង្ករោគដោយមិនឆ្លងតាមការរួមភេទ ធ្វើឲ្យពងស្វាសមិនមានផាសុកភាពដែរ។ ឧទាហរណ៍ ក្មេងប្រុសអាយុក្រោម ១០ឆ្នាំ ដែលឆ្លងវីរុសបង្កជំងឺស្រឡាទែនអាចធ្វើឲ្យមានការបង្ករោគនៅពងស្វាសបាន។
 
គីសទឹក
 
ការដែលមានគីសទឹកក្នុងប្លោកនោម គីសទឹកក្នុងពងស្វាស និងរីកសរសៃវ៉ែនក្នុងថង់ពងស្វាសសុទ្ធតែអាចបណ្តាលឲ្យមិនមានផាសុកភាពនៅប្រដាប់ភេទ។ 
 
ក្លន
 
ក្លននៅគ្រលានកើតឡើងនៅពេលជាលិកាខ្លាញ់ ឬផ្នែកណាមួយនៃពោះវៀនលូនធ្លុះសាច់ដុំចូលទៅក្នុងគ្រលាន។ វាអាចបណ្តាលឲ្យឈឺចាប់ជាញឹកញាប់នៅតំបន់គ្រលាន ឬថង់ពងស្វាស។ 
 
ពេលដែលត្រូវទៅជួបពេទ្យព្យាបាល
 
វាអាចជារឿងពិបាកមួយដែលក្មេងៗ ឬឪពុកម្តាយត្រូវយល់ដឹងអំពីមូលហេតុនៃការឈឺពងស្វាស ដូច្នេះបើសិណជាកូនអ្នកកំពុងតែប្រាប់ថាឈឺចាប់ ឬមិនមានផាសុកភាពក្នុងពងស្វាស ចូរទាក់ទងទៅគ្រូពេទ្យភ្លាម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហើយបើសិនជាការឈឺចាប់មានលក្ខណៈធ្ងន់ធ្ងរ និងមិនស្រាកស្រាន្តវិញ ចូរនាំគេទៅសង្គ្រោះបន្ទាន់ភ្លាម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com