អត្ថបទពាណិជ្ជកម្ម
realme C3 ស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុត និងសមត្ថភាពខ្លាំង ចាប់ផ្តើមដាក់លក់ថ្ងៃនេះហើយ
11, Mar 2020 , 5:14 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្មីៗនេះមានផលិតផលថ្មីៗកាន់តែច្រើនឡើង ដែលត្រូវបានដាក់បង្ហាញ ជាពិសេសសម្រាប់ម៉ូដែលទូរស័ព្ទកំពូលៗ ដែលមានតម្លៃខ្ពស់។ ជាក់ស្តែងក្រុមហ៊ុន Samsung ចេញស៊េរី S20 OPPO ក៏បានចេញស៊េរី Find X2 ហើយ realme ក៏បានចេញលក់ស៊េរី X50 Pro មុននេះបន្តិចផងដែរ។ បច្ចេកវិទ្យាស្មាតហ្វូន កាន់តែទទួលបានការចាប់អារម្មណ៍ និងការគាំទ្រ ដែលអាចសម្រួលក្នុងការរស់នៅរបស់ជីវិតយើង បានយ៉ាងច្រើន។ ហើយឥឡូវនេះ បច្ចេកវិទ្យា5G ហាក់ដូចជាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។
 
ក្រៅពីកំពូលស្មាតហ្វូន ដែលមានតម្លៃខ្ពស់ ក៏មានស្មាតហ្វូនជាច្រើន ដែលផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ទីផ្សារ ជាពិសេសអ្នកដែលមានថវិកាមានកំណត់។ 
 
ដូចគ្នានឹង realme C3 ថ្មី ដែលទើបនឹងចេញលក់នេះដែរ មានតម្លៃត្រឹមតែ ១២៩ ដុល្លារ តែអ្នកនឹងទទួលបាន ទូរស័ព្ទកម្លាំងខ្លាំងដ៏អស្ចារ្យរ ដែលមាន ៤ចំនុចសំខាន់ៗដូចជា៖ មុខងារកម្លាំងខ្លាំង ថាមពលថ្ម អេក្រង់ និងកាមេរ៉ា។ ហើយម៉ូដែលនេះ នឹងដាក់លក់ជាផ្លូវការ ចាប់ពីថ្ងៃនេះហើយ។
 
មនុស្សមួយចំនួនគិតថា ស្មាតហ្វូនដែលមានតម្លៃសមរម្យ ប្រហែលជាមានដំណើរមិនរលូនសម្រាប់ការប្រើប្រាស់នោះទេ។ ប៉ុន្តែលើកនេះ realmeC3 នឹងវាយបំបែកការគិតរបស់អ្នកនោះ​។ 
នៅក្នុងព្រឹត្តិការណ៍សម្ពោធ realme C3 បានប្រកាសជាផ្លូវការ នូវកិច្ចសហប្រតិបត្តិការជាមួយ  Mobile Legend Bang Bang (MLBB)។
ដោយសារ Mobile Legend Bang Bang (MLBB) ជាហ្គេមមួយ ក្នុងចំណោមហ្គេមដែលពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ហើយទូរស័ព្ទ realme C3 ក៏បានបង្ហាញថា អាចឲ្យអ្នកលេង Mobile Legend បានដោយរលូនបំផុត គ្មានភាពរអាក់រអួល ហើយច្បាស់ណាស់វាក៏អាចបំពេញតម្រូវការដទៃទៀត ជាប្រចាំថ្ងៃបាន។ 
 
ហើយនេះ ជាលក្ខណសម្បត្តិលម្អិត របស់ realme C3 ចាំមើលថាតើ វាអាចបំពេញសេចក្តីត្រូវការរបស់អ្នក ជាប្រចាំបានយ៉ាងណាខ្លះ? 
 
realme C3 មានកាមេរ៉ា ៣គ្រាប់ផ្នែកខាងក្រោយមានទំហំ 12MP + 2MP + 2MP ។ កាមេរ៉ាគោលមានទំហំអាភិចឈើ F1.8 ដែលមានភិចសែលធំ 1.25μm piexel ។ វាអាចពង្រីកបានដល់ទៅ 4ដង និងមាន PDAF auotfoucs ដែល ធ្វើឱ្យរូបភាពកាត់តែច្បាស់នៅពេលថ្ងៃនិង ភ្លឺនៅពេលដែលថតក្នុងទីងងឹតផងដែរ។ ឡេនថតរូបជិត (ម៉ាក្រូឡេន) 4CM នឹងផ្តល់រូបភាពកាន់តែលម្អិត និងច្បាស់បន្ថែមទៀតនៅពេលថតវត្ថុតូចៗ។ ដូច្នេះអាចឱ្យអ្នកប្រើប្រាស់អាចថតបានគ្រប់សកម្មភាព និងគ្រប់បែបសណ្ឋាន។ កាមេរ៉ាខាងក្រោយក៏មានបំពាក់បច្ចេកវិទ្យា bokeh  (ថតរូបព្រាលផ្ទៃខាងក្រោយ) ដែលធ្វើឲ្យរូបថតរបស់អ្នក មើលទៅធម្មជាតិ កាន់តែលេចធ្លោ មិនថាជារុក្ខជាតិ សត្វ ឬមនុស្សឡើយ។
 
realme C3 មានលក្ខណៈពិសេសដូចជា Chroma Boost, ការថតរូប Portrait និងការថតវីដេអូយឺត ៗ (Slow motion) ដែលមុខងារទាំងអស់នេះ គឺពិបាករកនៅក្នុងទូរស័ព្ទតម្លៃមធ្យម។ លក្ខណៈពិសេសរបស់ Chroma Boost គឺជាមុខងារជំនួយ ទៅលើរូបភាពពេលថតរូប បន្ថែមពណ៌ និងពន្លឺ ដើម្បីឱ្យរូបភាពកាន់តែរស់រវើក។ 
 
ក្រៅពីនេះទៅទៀត កាមេរ៉ាក៏មានមុខងារ HDR ថតដោយស្វ័យប្រវត្តិ។ រាល់ការបើកកាមេរ៉ាភ្លាមនោះ មុខងារនេះ នឹង​ចាប់ដោយស្វ័យប្រវត្តិ មិនថាមុខងារពន្លឺ ឬទីងងឹត។ កាមេរ៉ានេះអាចថតវីដេអូក្នុងកម្រិត 1080p និងថតវីដេអូយឺតៗ ក្នុងល្បឿន 120 ហ្វ្រេមក្នុង ១វិនាទី។ 
 
កាមេរ៉ាសែលហ្វី ខាងមុខទំហំ 5MP​ (មេហ្គាភិចសែល) ។ កាមេរ៉ាសែលហ្វីខាងមុខនេះ មានមុខងារកែលម្អ បញ្ញាសប្បនិមិត្ត AI ឲ្យស្អាត, និង HDR, និងមុខងារថត (Portrait) និងមុខងារ Panoselfie ដែលអាចថតរូប Selfie ប្លង់ទូលាយ។
 
លក្ខណសម្បត្តិល្អឯកមានមកស្រាប់ក្នុង realme C3
realme C3 គឺជាម៉ាកទូរស័ព្ទដំបូងបំផុតរបស់ពិភពលោក ដែលបំពាក់ប្រព័ន្ធដំណើរការ MediaTek Helio G70 ដែលមានលក្ខណប្រសើរបំផុត ក្នុងបច្ចេកវិទ្យាហ្គេម ជួយបង្កើន បណ្ដាញប្រើប្រាស់កាន់តែមានប្រសិទ្ធភាព។ វាមានប្រព័ន្ធដំណើរការទំហំ 12 ណាណូម៉ែត្រ 8 គ្រាប់ ដែលមានល្បឿន 2.0 GHz ដែលជាល្បឿនលឿន និងថ្មីបំផុតនៅក្នុងចំណាត់ថ្នាក់របស់វា។ 
 
realme C3 គឺសក្ដិសមបំផុត សម្រាប់អ្នកនិយមប្រើប្រាស់ស្មាតហ្វូន អ្នកលេងហ្គេមមានក្រាហ្វិចខ្ពស់ៗ ជាមួយម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់ បំពាក់ដោយ ARM Mali-G52 GPU។
realme C3 មានលំដាប់ពិន្ទុគោលក្នុង Antutu រហូតដល់ជាង 1,93,000 សម្រាប់ដំណើរការល្អបំផុត ដែលជាតួលេខមួយខ្ពស់ជាងទូរស័ព្ទណាៗ នៅក្នុងផ្នែកនេះ។
 
បន្ថែមលើការប្រើប្រាស់មុខងារដ៏សម្បូរបែប realme C3 បានបង្ហាញពីភាពល្អប្រសើរ នៃ MediaTek Helio G70 ជាមួយនឹងការផ្ដល់ជូន នូវពេលវេលាឆ្លើយតបលឿនជាងមុន ការគ្រប់គ្រង អេក្រង់បានកាន់តែល្អជាងមុន។ បន្ថែមនូវបទពិសោធន៍ថ្មី នៃការមើលលើអេក្រង់ MediaTek Helio G70 មានការផ្តល់ជូននូវរូបភាព ដែលមានគុណភាពខ្ពស់ ជាមួយនឹងពណ៌ធម្មជាតិ។ ជាមួយនឹងអេក្រង់ ដែលអាចចែកពណ៌បានដាច់ល្អ រូបភាពមានលក្ខណភ្លឺស្អាតជាងមុន ច្បាស់ជាងមុន ដែលអ្នកអាចទទួលបទពិសោធន៍ល្អអស្ចារ្យ ពេលលេងហ្គេម និងមើលវីដេអូ ដែលមុខងារដ៏ពិសេសទាំងនេះ បានផ្តល់ឱ្យ realme C3 នូវអត្ថប្រយោជន៍ប្រសើរជាងមុន ដែលម៉ូឌែលទូរស័ព្ទដទៃទៀត មិនអាចប្រៀបផ្ទឹមបាន។
 
realme C3 នឹងអាចរកបានជាមួយកម្លាំង 2ផ្សេងគ្នា ដែលដំណើរការដោយប្រព័ន្ធ RAM LPDDR4X។ បើប្រៀបធៀបជាមួយ LPDDR3 ដំណើរការនៃក្រាហ្វិច មានភាពប្រសើរឡើង ២០% និងដំណើរការដោយ RAM បានរហូតដល់១០០% ។ realme C3 ក៏មានរន្ធដោតកាតចំនួន ៣ ដោយ អាចដាក់ស៊ីមកាតបានពីរ និងរន្ធមួយទៀត សម្រាប់ដាក់កាត SD ទំហំរហូតដល់ ២៥៦ ជីកាបៃ។
realme C3 មិនត្រឹមតែអាចដោះសោរក្រយៅដៃ បានលឿនបំផុតត្រឹមតែ ០,២៧ វិនាទីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដោះសោរដោយប្រើផ្ទៃមុខ បានយ៉ាងងាយដោយគ្រាន់តែចុចតែម្តង ឬមើលមួយភ្លែតតែប៉ុណ្ណោះ ដែលមានសុវត្ថិភាពខ្ពស់ សម្រាប់ឯកជនភាពរបស់អ្នក ក្នុងពេលតែមួយផងដែរ។
 
ថាមពលថ្ម ៥០០០ mAh ធំអស្ចារ្យ 
 
realme C3 មានថាមពលថ្មធំគឺ 5000mAh ដែលអ្នកអាចរីករាយ ជាមួយការកម្សាន្តឥតឈប់ឈរ​ ជាមួយនឹង realme C3 លោកអ្នកជជែកលេងបាន រយៈពេលជាច្រើនម៉ោងដោយរីករាយ មើលវីដេអូក្នុងយូធូប ស្តាប់ចម្រៀង លេងហ្គេម និងបើកមើលផែនទីបង្ហាញផ្លូវបានជាច្រើនម៉ោង ដោយគ្មានការរំខាន។ វាក៏អាចធ្វើជាឧបករណ៍សាកថ្មឲ្យទូរស័ព្ទដទៃទៀត ដូចមុខងារដូចជា Power Bank អញ្ចឹងដែរ។
 
រចនាម៉ូដទាន់សម័យ ជាមួយអេក្រង់ទំហំ 6.5 អ៊ីង
 
realme C3 ភ្ជាប់មកជាមួយអេក្រង់ធំបំផុតទំហំ ៦,៥ អ៊ីញ HD ជាមួយអេក្រង់ដំណក់ទឹក ដែលមានផ្ទៃ 30.9% តូចជាងអេក្រង់ដំណក់ទឹកធម្មតា ដែលធ្វើឱ្យអេក្រង់សមាមាត្រនឹងដងខ្លួន ខ្ពស់រហូតដល់ ៨៩,៨% ។ អេក្រង់ធំនេះ នឹងជួយបង្កើនបទពិសោធន៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកក្នុងការមើលរឿងកុន លេងហ្គេម ឬលេងបណ្តាញសង្គមផ្សេងៗ។
 
ការបំផុសគំនិតនៃការរចនាពណ៌ថ្មី គួរឱ្យទាក់ទាញគឺ ពណ៌ក្រហម (Blazing Red)​ និងខៀវ (Frozen Blue)  របស់ realme C3 បានគំនិតមកពីពណ៌អណ្តាតកំអែភ្នំភ្លើង និងផ្ទាំងទឹកកក​។ ភាពល្អឆើត នៃផ្ទៃសម្បកដែលអ្នកឃើញ ត្រូវបានផលិតនៅលើពុម្ភជ័រ ដែលផលិតឡើងដោយការរួមបញ្ចូលគ្នា រវាងការដុសខាត់ឲ្យរលោង និងការឆ្លាក់ឲ្យមានពណ៌ភ្លឺ ស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាបាញ់ខ្សាច់យ៉ាងទំនើប ដែលធានាដល់គុណភាពល្អស្រស់ស្អាតទាន់សម័យ។  
 
realme C3 ចាប់ផ្តើមដាក់លក់នៅថ្ងៃនេះហើយ សម្រាប់​ព័ត៌មានបន្ថែម សូមចូលទៅកាន់តំណខាងក្រោមនេះ ៖ 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Solidus
© រក្សាសិទ្ធិដោយ thmeythmey.com