COVID-19
អន្តរជាតិ
ត្រឹមតែ​មួយថ្ងៃ អ៊ីតាលី​រកឃើញ​ករណី​ឆ្លង COVID-19 ជាង​២​ពាន់ និង​ស្លាប់​ជិត​២០០​នាក់​
12, Mar 2020 , 9:49 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​នៅ​តំបន់​អឺរ៉ុប ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) អ៊ីតាលី នា​ថ្ងៃទី​១១ ខែមីនា បាន​រកឃើញ​ករណី​ឆ្លង​ជាង ២​ពាន់​ករណី និង​អ្នកស្លាប់​ជិត ២០០​ករណី​ថែមទៀត​។ នេះ​បើតាម​តួលេខ​របស់​សារព័ត៌មាន BNO Tracking Coronavirus​។


 
​បើទោះបី​ជាមាន​វិធានការ​ទប់ស្កាត់​ការរីក​សាយភាយ​នៅក្នុង​ប្រទេស​ក៏ដោយ ក៏​តួលេខ​COVID-19 នៅ​អ៊ីតាលី​នៅតែ​បន្ត​កើនឡើង​យ៉ាងគំហុក​។ ត្រឹម​តែមួយ​ថ្ងៃទី​១១ ខែមីនា អ៊ីតាលី​មាន​ករណី​កូ​រ៉ូ​ណា​វីរុស​ថ្មី​រហូតដល់ ២៣១៣​ករណី និង​ស្លាប់ ១៩៦​ករណី​ឯណោះ​។ តួលេខ​ការឆ្លង​សរុប​របស់​អ៊ីតាលី​បាន​កើន​រហូតដល់ ១២៤៦២​ករណី​។ ក្នុង​ចំនួន​ជាង ១​ម៉ឺន​នាក់​នេះ មាន​អ្នកស្លាប់​សរុប ៨២៧​ករណី និង​ជាសះស្បើយ ១០៤៥​ករណី​។ 
 
​គិត​ត្រឹម​ពេលនេះ អ៊ីតាលី​គឺជា​ប្រទេស​ទី​ពីរ បន្ទាប់ពី​ចិន ដែល​បាន​រកឃើញ​ករណី COVID-19 ច្រើនជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។  
 
​តាមពិតទៅ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នៅក្នុង​ប្រទេស អ៊ីតាលី​បាន​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​ប្រទេស ការប្រកួត​កីឡា​ទាំងអស់​ត្រូវ​ផ្អាក និង​សាលារៀន​ក៏ត្រូវ​បិទ​ផងដែរ​។
យ៉ាងណាមិញ វិធានការ​ថ្មី​មិនទាន់​បញ្ចេញ​ប្រសិទ្ធភាព​នៅឡើយ​។ បន្ថែម​ពីលើ​នេះ ដោយសារ​ឃើញ​អ៊ីតាលី​រង​ការវាយប្រហារ​ពី​សំណាក់​COVID-19 ខ្លាំងពេក ចិន​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ និង​ជំងឺឆ្លង ដើម្បី​ជួយ​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស​៕ 

Tag:
 អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com