កីឡាជាតិ
ជាតិ
បញ្ហា COVID-19៖ អង្គ​រថា​យ​ហ្គឺ​រ​និង​ភ្នំពេញ​ក្រោ​ន​ឯកភាព​ប្តូរ​ទីតាំង​ប្រកួត​ពី​សៀមរាប​មក​ភ្នំពេញ​
13, Mar 2020 , 9:19 am        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ និង​ភ្នំពេញ​ក្រោ​ន​បាន​ឯកភាព​ផ្លាស់ប្តូរ​ការប្រកួត​ពាន​រង្វាន់​លី​គ​កំពូល​សប្តាហ៍​ទី​៥ ពី​កីឡដ្ឋាន S.R.U ក្នុង​ខេត្តសៀមរាប​មក​រៀបចំ​នៅ​កីឡដ្ឋាន Smart R.S.N​។ ការផ្លាស់ប្តូរ​នេះ បន្ទាប់ពី​ខេត្តសៀមរាប​មាន​ករណី​បុរស​ម្នា​ក់វ័យ​៣៨​ឆ្នាំ​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 កាលពីពេល​ថ្មីៗ​។

 
​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៥​រវាង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​ភ្នំពេញ​ក្រោ​ន ដែល​គ្រោង​រៀបចំ​នៅ​ខេត្តសៀមរាប​នា​កី​ឡ​ដ្នា​ន S.R.U ត្រូវបាន​ផ្លាស់ប្តូរ​មក​រៀម​ចំ​នៅ​កីឡដ្ឋាន Smart R.S.N ដែលជា​ទឹកដី​របស់​ភ្នំពេញ​ក្រោ​ន​។ ចំណែក​ការប្រកួត​ជើង​ទី​២​រវាង​ក្រុម​ទាំងពីរ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន Smart R.S.N ត្រូវ​ផ្លាស់ប្តូរ​ទៅ​រៀបចំ​នៅ​កីឡដ្ឋាន S.R.U​។   
 
​ការផ្លាស់ប្តូរ​នេះ ដោយសារ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ក៏ដូចជា​ក្លិប​ទាំងសងខាង បារម្ភ​ពី​បញ្ហា COVID-19 បន្ទាប់ពី​មាន​ករណី​ឆ្លង​មួយ​ករណី​លើ​បុរស​វ័យ​៣៨​ឆ្នាំ​ម្នា​ក់នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០​។ ការផ្លាស់ប្តូរ​នេះ ក៏​ជាការ​រួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​បង្ការ​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 ដែល​ប្រទេស​មួយចំនួន​ក្នុង​តំបន់​និង​ពិភពលោក កំពុង​ព្រួយបារម្ភ និង​ស្វែងរក​ពិធី​ក្នុងការ​លុបបំបាត់​៕   

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  អង្គ​រថា​យ​ហ្គឺ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com