ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​៤​នេះ ញ៉ាំ​ច្រើន​នឹងមាន​រាង​ស្អាត​ណាស់​
13, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន​។


 
​តើ​មាន​អ្វី​ខ្លះទៅ​? 
 
1.​ ​អ្នក​អាច​ពិសារ​ស្រូវ​សាលី​ជំនួស​បាយ​បាន ព្រោះ​ក្នុងនោះ​មាន​សារធាតុ​ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន​។ ជាពិសេស ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​រួច អ្នក​នឹងមាន​អារម្មណ៍​ឆ្អែត​ក្នុង​រយៈពេល​យូរ​។ ដូចនេះ អ្នកនឹង​មិន​ងាយ​ឃ្លាន ហើយ​ពិសារ​អ្វី​ផ្តេសផ្តាស​ធ្វើ​ឲ្យ​ធាត់​ឡើយ​។​
2.​ ​នៅក្នុង​ដំឡូង​ផ្អែម ក៏មាន​ផ្ទុក​សារធាតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​រួច​មាន​រាង​ស្អាត​ដែរ ដោយ​អាចជួយ​បញ្ចុះ​កាឡូរី​ក្នុង​រាងកាយ​អ្នក ធ្វើ​ឲ្យ​អ្នក​ស្គម​បាន​យ៉ាង​ងាយ​ជាទីបំផុត​។​
3.​ ​អ្នក​គួរតែ​បរិភោគ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​ក្នុង​រយៈពេល​វែង​។ ប៉ុន្តែ​អ្នក​គួរតែ​ចៀស​ពី​ការ​ញ៉ាំ​ទំពាំងបាយជូរ ធុ​រ៉េ​ន ព្រមទាំង​ស្វាយ ព្រោះ​ផ្លែឈើ​ទាំងនេះ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ធ្វើ​ឲ្យ​អ្នក​ធាត់​មិន​ស្គម​ទេ​។​
4.​ ​ពពួក​សណ្តែក ដូចជា សណ្តែកខ្មៅ សណ្តែកខៀវ និង​សណ្តែកក្រហម អ្នក​គួរតែ​បរិភោគ​ឲ្យ​បាន​ច្រើន ព្រោះ​សណ្តែក​ទាំងនេះ មិន​ត្រឹមតែ​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ទេ ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​ស្គម​បាន​យ៉ាង​ងាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com