COVID-19
អន្តរជាតិ
ព្រះអង្គម្ចាស់​ឆាល រជ្ជទាយាទ​នៃ​ចក្រភព​អង់គ្លេស សំពះ ជំនួស​ឲ្យ​ការ​ចាប់ដៃ
13, Mar 2020 , 9:00 am        
រូបភាព
រូបថត Getty Images
រូបថត Getty Images
ដោយ: រួបរួម
​ព្រះអង្គម្ចាស់​ឆាល (Prince Charles) បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៅ​ក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ពុធ​។ រជ្ជទាយាទ​នៃ​ចក្រភព​អង់គ្លេស និង​ជា​ព្រះអង្គម្ចាស់​វេ​លស៍ (Prince of Wales) អង្គ​នេះ បាន​លើក​ព្រះហស្ត​សំពះ​ភ្លាមៗ បន្ទាប់ពី​ព្រះអង្គ​បាន​ភ្លេចខ្លួន​យក​ព្រះហស្ត​ទៅ​ចាប់​ជាមួយ​អ្នក​ដែល​ស្វាគមន៍​ព្រះ​វត្តមាន​របស់​ព្រះអង្គ​។​

 
​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប បាន​ប្តូរ​គោលការណ៍​គំនាប់​ថ្មី ជំនួស​ឲ្យ​ការ​ចាប់ដៃ ដើម្បី​បង្ការ​ការឆ្លង​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19)​។ ពេល​យាង​ទៅដល់​កន្លែង​ប្រារព្ធ​កម្មវិធី ព្រះអង្គ​បាន​លើក​ព្រះហស្ត​សំពះ Sir Kenneth Olisa និង​មនុស្ស​ជា​បន្តបន្ទាប់​។​
 
 
​ព្រះអង្គម្ចាស់​ឆាល ដែល​បច្ចុប្បន្ន​មាន​ព្រះជន្ម​៧១​ព្រះវស្សា បាន​សើច ហើយ​បាន​មានបន្ទូលថា ព្រះអង្គ​ហាក់ដូចជា​មិនទាន់មាន​ទម្លាប់​ប្តូរ​ពី​ការ​ចាប់ដៃ​នោះឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​ព្រឹត្តិការណ៍​ទាំងមូល រដ្ឋ​ទាយាទ​អង់គ្លេស ព្យាយាម​គំនាប់​តាមរយៈ​ការចាប់​ដៃ​ជា​បន្តបន្ទាប់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com