ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញុាំ​ត្រឹម​ម្ដង​ក្នុង ១ សប្តាហ៍​ក៏ “​ល្ហុង​” អាច​ផ្ដល់​ផល​អស្ចារ្យ​ទាំងនេះ​ចំពោះ​សុខភាព​
14, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ល្ហុង​ជា​ផ្លែឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​អាច​ទទួលទាន​បាន​ទាំង​នៅពេល​ខ្ចី​និង​ទុំ ហើយ​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ បើទោះជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ផ្លែឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ចំពោះ​សុខភាព​ជួយ​ទប់ស្កាត់​ជំងឺ​ឡើយ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឥទ្ធិពល​ស្មាន​មិន​ដល់​នៃ​ការ​ទទួលទាន​ផ្លែ​ល្ហុង​ទោះ​ត្រឹម ១ ដង​ក្នុង ១ សប្តាហ៍​ក៏ដោយ ៖

១. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​
 
​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ ម្យ៉ាងវិញទៀត​ល្ហុង មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ប្រយោជន៍​ដូចជា lycopene និង beta-carotene​។ សារធាតុ​ទាំងនេះ​ធ្វើការ​រួមគ្នា​ដើម្បី​ការពារ​ការ​ស្រូបយក​អុកស៊ីហ្សែន​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ប្រព័ន្ធ​សរសៃឈាម​បេះដូង​។ ល្ហុង​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន B វីតាមីន C និង​វីតាមីន E ដែល​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ homocysteine ក្នុង​លំហូរ​ឈាម​ដែល​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យកត់សម្គាល់​។​
 
២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ល្ហុង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A វីតាមីន C និង​វីតាមីន E ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​

៣. ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​
 
​ល្ហុង​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក ព្រមទាំង​សារធាតុ chymopapain និង papain ដែល​ជួយ​បំបែក​រំលាយ​ប្រូតេអ៊ីន​កាត់បន្ថយ​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​។​
 
៤. គ្រប់គ្រង​សម្ពាធ​ឈាម​
 
​នេះ​ក៏​ព្រោះតែ​ល្ហុង​មាន​ផ្ទុក​សារធាតុ carpaine ដែល​ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​សម្ពាធ​ឈាម​។​
 
៥. កាត់បន្ថយ​ស្ត្រេ​ស​
 
​វីតាមីន C ក្នុង​ផ្លែ​ល្ហុង​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​បាន​យ៉ាង​ប្រសើរ​ដោយ​គ្រប់គ្រង​លំហូរ​នៃ​អ័រម៉ូន​ស្ត្រេ​ស​។​
 
៦. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​

​ការទទួល​ទាន​ល្ហុង គឺ​ល្អ​ណាស់​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ វីតាមីន C សារធាតុ folate និង beta-carotene៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com