ជាតិ
អត្ថបទពាណិជ្ជកម្ម
មូលហេតុ​សំខាន់ៗ​ទាំង​៤ ដែល​អ្នក​គួរ​ទិញ​អចលនទ្រព្យ​ជា​ដីធ្លី​
14, Mar 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​រឿង​ដំបូង​ដែល​អ្នករៀន នៅក្នុង​វិស័យ​អចលនទ្រព្យ គឺ​តម្លៃ​ដីធ្លី​តែង​បន្ដ​កើនឡើង​។ នៅ​ប្រ ទេស​កម្ពុជា អ្នក​អាច​កត់សម្គាល់​បាន​យ៉ាងច្បាស់ ជាពិសេស​នៅ​ជុំវិញ​ទីប្រជុំជន​គម្រោង ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​

​យោងទៅតាម​របាយការណ៍​ព្យាករ​ទីផ្សារ​អចលនទ្រព្យ​ឆ្នាំ​២០២០ របស់​ក្រុមហ៊ុន CBRE Cambodia តម្លៃ​ដីធ្លី​នៅ​គ្រប់​ខណ្ឌ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ដោយឡែក សម្រាប់​ខណ្ឌដូនពេញ ចំការមន និង​៧​មករា កាល​ពីមួយ​ទសវត្ស​មុនដី​ក្នុង​តំបន់​ទាំងនេះ មានតម្លៃ​ប្រមាណ​ត្រឹម​២,០០០​ដុល្លារ​ប៉ុណ្ណោះ ក្នុង មួយ​ម៉ែត្រការ៉េ ក៏ប៉ុន្ដែ​កាលពី​ឆ្នាំ​២០១៩ តម្លៃ​ដី​ក្នុង​តំបន់​ទាំងនេះ បាន​ហក់​ឡើង​ជិត​៦,០០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​កើនឡើង​ជិត​២០០%​។​


 
​ក្នុងពេល​បច្ចុប្បន្ន ខណ្ឌទួលគោក គឺជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​អភិវឌ្ឍ​ខ្លាំង​បំផុត នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុង​ឆ្នាំ​២០១០ តម្លៃ​ដី​គឺ​១,០០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្ដែ​ក្នុង​ឆ្នាំ​២០១៩ តម្លៃ​នេះ​បាន​កើន​ឡើងជា​មធ្យម ប្រមាណ​៣,៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ អចលនទ្រព្យ​នៅ​ជនបទ​ក៏បាន​កើនឡើង ដោយសារតែ​ការស្ដារ​ឡើងវិញ នូវ​បណ្ដាញ​ផ្លូវធំៗ​។

ឧទាហរណ៍ ខេត្តកណ្ដាល ដី​មួយ​ម៉ែត្រការ៉េ ធ្លាប់តែ​មានតម្លៃ​៥​ដុល្លារ​។ ប៉ុន្ដែ​នៅពេលដែល​មានការ​សាងសង់​ផ្លូវជាតិ​លេខ​៣ តម្លៃ​នេះ​បាន​កើន​ឡើងដល់ ១៣​ដុល្លារ​។ នេះ​ប្រហែលជា​មិន​ថ្លៃ​ប៉ុន្មាន​ទេ​បើ​ប្រៀប​ជាមួយនឹង​តម្លៃ​ក្នុង​ទីក្រុង​។​


 
​កំណើន​នៃ​ការទិញ​ដីធ្លី និង​ការអភិវឌ្ឍ​មិនបាន​បង្ហាញ ពី​សញ្ញាណ​នៃ​ការធ្លាក់ចុះ​នោះឡើយ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក គួរ​ពិចារណា​ទិញ​អចលនទ្រព្យ​ជា​ដីធ្លី ស្រប​ពេលដែល​តម្លៃ​រប​ស់វា​នៅ​ទាប​នៅឡើយ​។ ប៉ុន្ដែ​មុនពេល​ដែល​អ្នកទិញ អ្នក​ត្រូវ​យល់​ពី​កត្តា​ដែល​ជះឥទ្ធិពល​ទៅលើ​តម្លៃ​ដី​ជាមុនសិន​។​
 
​ហេតុអ្វី​បានជា​តម្លៃ​ដី​នៅ​បន្ដ​កើនឡើង ?
 
​ដី​ជា​អចលនទ្រព្យ ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ពីព្រោះ​វា​អាច​ប្រើប្រាស់​បាន​សម្រាប់​គម្រោង​ជាច្រើន ដូចជា​ធ្វើជា​ទីតាំង​សម្រាប់​ផលិត​ទំនិញ ឬ​ផ្ដល់​សេវាកម្ម​អ្វីមួយ​។ ដើម្បី​ឲ្យ​ងាយស្រួល​យល់​ពី​តម្លៃ​ដី អ្នក​គួរ​មើល​ពី​តម្លៃ​នៃ​រូបិយប័ណ្ណ​ឌីជីថល​។ បើសិនជា​គ្មាន​នរណាម្នាក់​ទទួលយក​រូបិយប័ណ្ណ​ឌីជីថល ជា​ប្រតិបត្តិការ​នោះទេ វា​នឹង​មិនអាច​ប្រើប្រាស់​ក្នុងការ​បង្កើត​អ្វីមួយ​បានឡើយ​។​
 
​ម្យ៉ាងវិញទៀត ប្រសិនបើ​ដី​មិនអាច​ប្រើប្រាស់ សម្រាប់​ការដោះដូរ​អ្វី​នោះទេ អ្នក​នៅតែ​អាច​ប្រើប្រាស់​វា សម្រាប់​សាងសង់​ផ្ទះ ឬ​ខុន​ដូ សម្រាប់​ដាក់​ជួល​ក៏បាន​។ អ្នក​អាច​សាងសង់​ជា​ផ្សារ ឬ​ហាង​ទំនិញ​។ ប្រសិនបើ​អ្នក​មិនមាន​ដើមទុន អ្នក​ក៏​អាចមាន​ជម្រើស​ប្រើប្រាស់​វា​ជា​កន្លែង​ផ្ញើ​យានយន្ដ​ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ជាប្រចាំ​។ ជាមួយនឹង​ការកែលំអ​បន្ដិចបន្ដួច តម្លៃ​ដី​របស់​អ្នកនឹង​កើនឡើង​បន្ថែមទៀត នៅពេល​ដែលមាន​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​គ្រប់គ្រាន់ ត​ភ្ជាប់​ទៅកាន់​តំបន់​ផ្សេងៗ​។​

​វត្តមាន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​


 
​ទោះបី​បញ្ហា​នេះ មិនមែន​មានតែ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ វា​នៅតែ​ជា​បញ្ហា​ដែល​អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ និង​ការកំណត់​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ផងដែរ​។ តំបន់​សេដ្ឋកិច្ច ឧទាហរណ៍​៖ រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ ទីក្រុង​ទាំងនេះ​មានការ​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន អគារ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ដែល​តម្រូវ​ឲ្យ​មានការ​ពង្រឹងគុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ស្រាប់ ក្នុងការ​គាំទ្រ​គម្រោង​របស់​ពួកគេ​។ ចំពោះ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដូចជា​បុរី ពួកគេ​ខ្លះ ត្រូវ​ស្ថាបនា​ការផ្គត់ផ្គង់​អគ្គិសនី និង​ទឹកស្អាត​ដោយ​ខ្លួនឯង​ដែលជា​កត្តា​ធ្វើ​ឲ្យ​គម្រោង​អភិវឌ្ឍ​កាន់តែ​ថ្លៃ​។​
 
​ទីតាំង​


 
​មាន​ដី​ទំនេរ​ជាច្រើន ដែល​ស្ថិត​នៅក្បែរ​តំបន់​កណ្តាល​ទីក្រុង​។ ផ្នែក​មួយ​នៃ​ទីក្រុង ឬ​ខេត្ត នៃ​តំបន់​ដែលមាន​ភាព​មមាញឹក និង​ចំនួន​ប្រជាជន​ច្រើន នឹង​ក្លាយជា​តំបន់ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ច្រើន​បំផុត ដោយសារតែ​វា​មាន​ទីតាំង​ក្បែរ​ទីក្រុង ដែល​អាច​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការចូល​ទៅកាន់​ទីក្រុង​។​
 
​កត្តា​សំខាន់​៤ ដែល​អ្នក​គួរ​ពិចារណា​ទិញ​ដី​នៅថ្ងៃនេះ​
 
​នៅពេល​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​ខ្លាំង វា​ទាមទារ​ឲ្យ​មានការ​អភិវឌ្ឍន៍​លំនៅដ្ឋាន អគារ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​កាន់តែច្រើន​។ គម្រោង​ជាច្រើន​ពី​រដ្ឋាភិបាល និង​វិស័យ ឯកជន​នឹងត្រូវ​បានដាក់​ចេញ​ឲ្យ​ដំណើរការ​។ ដូច្នេះ​ការទិញ​ដី​ទំនេរ​នៅថ្ងៃនេះ ក្នុងតម្លៃ​ទាប នឹង​ផ្ដល់​ផលចំណេញ​ច្រើន​នៅ​ថ្ងៃ​អនាគត​។ 
​ខាងក្រោម​នេះ​ជា​មូលហេតុ​មួយចំនួន ដែល​អ្នក​គួរ​ពិចារណា​ក្នុង​ការទិញ​ដី​៖
 
​គម្រោង​បុរី​កំពុង​ទទួលបាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​
 


(​រូបភាព ផន សីហា / Realestate.com.kh) 
​គម្រោង​បុ រី​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងចំណោម​ប្រជាជន​កម្ពុជា ដោយសារ​ពួកវា​អាច​ផ្ដល់​អារម្មណ៍​នៃ​ការរស់នៅ​បែប​សហគមន៍ និង​មាន​សុវត្ថិភាព​ខ្ពស់ បូករួម​ជាមួយ​សេវាកម្ម​បន្ថែម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដូចជា​៖ សួនច្បារ អាង​ហែល​ទឹក និង​សេវាកម្ម​សន្ដិសុខ​២៤​ម៉ោង​។​
 
​ដើម្បី​បង្ហាញ​ពី​ប្រជាប្រិយភាព​របស់​បុរី សូមអ្នក​មើល​លើ​ឧទាហរណ៍​ខាងក្រោម​នេះ​៖ 
 
​យោងតាម​របាយការណ៍​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន Knight Frank ផ្ទះ​ចំនួន ៥១,២៧៨ ត្រូវបាន​សាងសង់ឡើង ក្នុងចំណោម​គម្រោង​អភិវឌ្ឍ​ទាំង​១៣១​នៅ ទូទាំង​កម្ពុជា​។ នៅ​ដំណាច់ឆ្នាំ​នោះ ក៏មាន​គម្រោង​បុរី​ចំនួន ១៨ បន្ថែមទៀត ដែលមាន​យូ​នី​ត​សរុប​ចំនួន ២២៥០០​គ្រោង​បញ្ចប់​ការសាងសង់ នៅ​ឆ្នាំ​២០២១​ខាងមុខ​។​
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុន​ទៀត គម្រោង​បុរី​សរុប​ជាង ៨០,០០០​យូ​នី​ត រួមមាន​វីឡា ផ្ទះ​អាជីវកម្ម និង​លំនៅដ្ឋាន​ផ្សេងទៀត នឹង​ត្រូវបាន​សាងសង់​រួចរាល់ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង ស្រុក​។​
 
​ការស្ថាបនា​ផ្លូវជាតិ​ឡើងវិញ​


 
(​ប្រភព​រូបភាព Khmer Times) 
​ការអភិវឌ្ឍន៍​កំពុង​លាតសន្ធឹង​ទៅ​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ ដូចជា​៖ ភ្នំពេញ សៀមរាប និង​ព្រះសីហនុ ជា​រៀងរាល់ឆ្នាំ​។ រដ្ឋាភិបាល​កម្ពុជា បានប្រកាស​អំពី​គម្រោង​ស្ថាបនា​ផ្លូវថ្នល់​សំខាន់ៗ​ជាច្រើន ដែល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត​សំខាន់ៗ ដូចជា​ផ្លូវជាតិ​លេខ ២ លេខ​៣ និង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ជាដើម ។​
 
​ជា​រឿង​សំខាន់ អ្នក​គួរ​កត់សម្គាល់ថា ផ្លូវជាតិ​ធំ​សំខាន់ៗ​នីមួយៗ មាន​ទំនាក់ទំនង​ជាមួយ​ផ្លូវជាតិ​ផ្សេងទៀត​បែបណា ហើយ​អាច​នាំ​អ្នក​ទៅដល់​ផ្នែក​ណាខ្លះ ក្នុងប្រទេស​។ វា​ជា​ការល្អ អ្នក​គួរតែ​ពិនិត្យមើល​ផែនទី​ក្នុង​តំបន់​របស់​អ្នក ដើម្បី​ស្វែងរក​តំបន់​ដែលមាន​សក្ដានុពល​ខ្លាំង​។​
 
​មិន​តម្រូវ​ឲ្យ​មានការ​គ្រប់គ្រង​ច្រើន ការថែរក្សា​ដី​ទំនេរ មិន​ទាមទារ​ការថែទាំ ឬ​យកចិត្តទុកដាក់​ច្រើន​ឡើយ​។ ផ្ទុយ​ពី​ការគ្រប់គ្រង​អាជីវកម្ម ឬ​ទ្រព្យសម្បត្តិ​ជួល ដី​ទំនេរ​ត្រូវការ​តែ​របង និង​ការត្រួតពិនិត្យ​តិចតួច​ប៉ុណ្ណោះ​។ ការវិនិយោគ​លើដី​ធ្លី មាន​ភាពងាយស្រួល​ច្រើនជាង​ការវិនិយោគ​លើ​អចលនទ្រព្យ​ដទៃទៀត​។​
 
​គ្មាន​ការប្រកួតប្រជែង​

​គ្រប់​ដីធ្លី​ទាំងអស់​តែងមាន​សណ្ឋាន និង​លក្ខណៈ​ខុសគ្នា យ៉ាងហោចណាស់​ពួកវា​មាន​ចំណុច​ខុសគ្នា​តិច ឬ​ច្រើន​។ តួយ៉ាង ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ស្រាប់ និង ការតភ្ជាប់​ទៅកាន់​ផ្លូវធំៗ​ជាដើម​។ ផ្ទុយ​ពី​អ្នក​អភិវឌ្ឍន៍​ខុន​ដូ ឬ​បុរី ដែល​តែង​ចំណាយ​ច្រើន​លើ​ការផ្សព្វផ្សាយ​គម្រោង​រប​ស់​ពួកគេ ម្ចាស់​ដី​ទំនេរ មិនចាំបាច់​ចំណាយ​ច្រើន​លើ​ការផ្សព្វផ្សាយ ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​នោះឡើយ​។​
 
​តើ​អ្នក​គួរ​ធ្វើ​អ្វី​ជាមួយ​ដី​ដែល​អ្នក​បាន​ទិញ​រួច​?


 
​អាស្រ័យទៅលើ​គោលបំណង​របស់​អ្នក ប៉ុន្ដែ​តាម​ការស្ទង់មតិ​របស់​អ្នកប្រើប្រាស់​គេហទំព័រ Realestate.com.kh ការទិញ​អចលនទ្រព្យ​ដីធ្លី​ភាគច្រើន គឺ​ក្នុង​បំណង​វិនិយោគ​។ ឧទាហរណ៍​៖ អត្ថបទ​មួយ ដែល​ធ្លាប់បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ Realestate.com.kh អ្នកស្រុក​កំពង់ស្ពឺ​ម្នាក់​ជាមួយ​មិត្តភក្តិ​របស់គាត់ បាន​ទិញ​ដី​ជាច្រើន​នៅ​នៅ​បណ្ដា​យ​ផ្លូវជាតិ​លេខ​៣​មុនពេល​ការប្រកាស​អំពី​ការស្ថាបនា​ឡើងវិញ នៃ​ផ្លូវជាតិ​នោះ​។ ពួកគាត់​រំពឹងថា ការវិនិយោគ​របស់​ពួកគាត់ នឹង​ទទួលបាន​ប្រាក់ចំណេញ ក្នុង​រយៈពេល​ពីរ ឬ​បី​ឆ្នាំ​។ ផ្ទុយ​ពី​ការរំពឹងទុក ពួកគាត់​បែរជា​ទទួលបាន​ប្រាក់ចំណេញ​ទ្វេដង ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​ពួកគេ​បាន​ទិញ​ដី​ទាំងនោះ ពោលគឺ​បន្ទាប់ពី​រដ្ឋាភិបាល​បានប្រកាស​ជា​ផ្លូវការ​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៣​ឡើងវិញ​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com