ជាតិ
ស៊ុយអែត​ផ្តល់​ថវិកា​ជាង​៣​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​លើកកម្ពស់​ការអប់រំ និង​ស្រាវជ្រាវ​សិទ្ធិមនុស្ស​
14, Mar 2020 , 8:29 am        
រូបភាព
ស្ថាន​ទូត​ស៊ុយ​អែត បាន​ចុះ​កិច្ច​ព្រមព្រៀងផ្តល់ថវិកាចំនួន​៣,២លានដុល្លារ ឲ្យទៅ​វិទ្យាស្ថានរ៉ាអូលរ៉ាលេន​បឺក សម្រាប់​លើកម្ពស់ការអប់រំ និងការ​​ស្រាវជ្រាវផ្នែក​សិទ្ធិ​មនុស្ស​នៅកម្ពុជា
ស្ថាន​ទូត​ស៊ុយ​អែត បាន​ចុះ​កិច្ច​ព្រមព្រៀងផ្តល់ថវិកាចំនួន​៣,២លានដុល្លារ ឲ្យទៅ​វិទ្យាស្ថានរ៉ាអូលរ៉ាលេន​បឺក សម្រាប់​លើកម្ពស់ការអប់រំ និងការ​​ស្រាវជ្រាវផ្នែក​សិទ្ធិ​មនុស្ស​នៅកម្ពុជា
ដោយ:
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ស៊ុយអែត បានផ្តល់​ថវិកា​ចំនួន​៣,២​លាន​ដុល្លារ ទៅ​ឲ្យ​វិទ្យាស្ថាន​រ៉ា​អូ​ល​រ៉ា​លេន​បឺ​ក​សម្រាប់​ច្បាប់​សិទ្ធិមនុស្ស និង​ច្បាប់​មនុស្សធម៌​(RWI)​នៅ​កម្ពុជា ។ ថវិកា​ទាំងនេះ សម្រាប់​ជួយ​ព​ន្លឿ​ន​ការពង្រឹង​សមត្ថភាព​ស្ថាប័ន​ឧ​ត្ថ​មសិ​ក្សា ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​សិទ្ធិមនុស្ស និង​សមភាព​យេនឌ័រ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​។

 
​ថវិកា​៣,២​លាន​ដុល្លារ​នេះ នឹង​អាច​ទ្រទ្រង់​លើ​ការងារ​ផ្នែក​ការស្រាវជ្រាវ​សិទ្ធិមនុស្ស ទាំង​បញ្ហា​យេនឌ័រ បរិស្ថាន និង​បង្កើត​ឲ្យ​មាន​វេទិកា​នានា​ដើម្បី​បង្កើន​ការពិភាក្សា និង​បង្កើន​កិច្ចប្រតិបត្តិការ​នៅក្នុង​វិស័យ​ផ្សេងៗ​នៅ​កម្ពុជា​ក្នុង​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២​។​
 
​លោក សា​មូ​អែល ហ៊ូ​ទីក ប្រធាន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​នៃ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា ជឿជាក់ថា សកម្មភាព​ការងារ​នៃ​វិទ្យាស្ថាន​រ៉ា​អូ​ល​រ៉ា​លេន​បឺ​ក នឹង​អាចរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​សិទ្ធិមនុស្ស​ដល់​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​នៅ​កម្ពុជា​។ 


ស្ថាន​ទូត​ស៊ុយ​អែត បាន​ចុះ​កិច្ច​ព្រមព្រៀងផ្តល់ថវិកាចំនួន​៣,២លានដុល្លារ ឲ្យទៅ​វិទ្យាស្ថានរ៉ាអូលរ៉ាលេន​បឺក សម្រាប់​លើកម្ពស់ការអប់រំ និងការ​​ស្រាវជ្រាវផ្នែក​សិទ្ធិ​មនុស្ស​នៅកម្ពុជា 
 
​ស្ថានទូត​ស៊ុយអែត បាន​ដកស្រង់​សម្តី លោក សា​មូ​អែល ហ៊ូ​ទីក ដូច្នេះ​ថា​៖«​ជំនួយ​គាំទ្រ​នេះ គឺ​ស្របទៅនឹង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ស៊ុយអែត​សម្រាប់​កិច្ចសហការ​ប្រតិបត្តិកា​រ​អភិវឌ្ឍ​អន្តរជាតិ​ជាមួយនឹង​ប្រទេស​កម្ពុជា ក៏ដូចជា​គោលនយោបាយ​ដឹក​នាំទៅរក​លទ្ធិប្រជាធិបតេយ្យ ដោយ​ផ្តោតលើ​ការផ្សព្វផ្សាយ និង​ការការពារ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​»​។ 
 
​លោកស្រី ហាន់​ហា ច​ន​សិន នាយិកា​វិទ្យាស្ថាន​រ៉ា​អូ​ល​រ៉ា​លេន​បឺ​ក បាន​បញ្ជាក់ថា សមិទ្ធផល​នានា​ដែល​កើតចេញពី​បញ្ញាវន្ត គឺអាច​នឹងមាន​សុទិដ្ឋិនិយម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​។ លោកស្រី​មានប្រសាសន៍​ដូច្នេះ​ថា​៖«​ពួកយើង​នឹង​បន្ត​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សិទ្ធិមនុស្ស​នៅក្នុង​កម្ពុជា​។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ដោយបាន​រួម​ចំណ​ក​សម្រាប់​ភាពជោគជ័យ​នៃ​ការងារ​នេះ​រហូតមកដល់​បច្ចុប្បន្ន​»​។ 
 
​វិទ្យាស្ថាន​រ៉ា​អូ​ល​រ៉ា​លេន​បឺ​ក បាន​អនុវត្ត​ការងារ​ផ្នែក​សិទ្ធិមនុស្ស​តាំងពី​ឆ្នាំ​២០១៣ ដោយ​សហការ​ជាមួយនឹង​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​ផ្សេងៗ​នៅ​កម្ពុជា ដើម្បី​បណ្តុះបណ្តាល និង​អប់រំ​ដល់​អ្នកជំនាន់ក្រោយ​៕ 
 

Tag:
 ថវិកា​
 ​ស៊ុយអែត​
 ​ការអប់រំ​
 ​ការស្រាវជ្រាវ​
© រក្សាសិទ្ធិដោយ thmeythmey.com