អត្ថបទពាណិជ្ជកម្ម
វី​ង បង្ហាញ​បច្ចេកវិទ្យា​ឈានមុខ​គេ​ក្នុងការ​ទូទាត់​ប្រាក់​ចំណាយ ដល់​គណៈប្រតិភូ​រាជរដ្ឋាភិបាល​
13, Mar 2020 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី ១៣ ខែមីនា​ឆ្នាំ ២០២០៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បានរៀបចំ​ទទួល​ស្វាគមន៍​គណៈប្រតិភូ​រាជរដ្ឋាភិបាល នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន ដើម្បី​បង្ហាញ​នូវ​កន្លែង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​
 
​ដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​ដឹកនាំ​ដោយ លោក គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) និង​គណៈប្រតិភូ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ចំនួន ១៧ រូប​ផ្សេងទៀត​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ វី​ង បានបង្ហាញ​ទៅ​គណៈប្រតិភូ ពី​របៀបការ​ប្រើប្រាស់​ប​ច្ចេក​វិទ្យា​ទំនើប​ចុងក្រោយ នៃ​ការធ្វើ​ប្រតិបត្តិ​ការទូត​ទាត់​ហិរញវត្ថុ តាម​ប្រព័ន្ធ​ឌីជីថល​ដែល​ជួយ​គាំទ្រ​ដល់​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ក៏​ដូច​អភិបាលកិច្ច​អេ​ឡិច​អេឡិចត្រូនិក ដើម្បី​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។​


 
​លោក ត្រាំ អ៊ីវតឹក បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​របៀប​ដែល វី​ង បានដាក់​ពង្រាយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ និង​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​ជំរុញ​សេដ្ឋកិច្ចកម្ពុជា ឲ្យ​រីកចម្រើន​តាមរយៈ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​។ ដំណោះស្រាយ​នៃ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល គឺជា​និន្នាការ​សកល​មួយ​ដែលមាន​សារៈសំខាន់​បំផុត​ក្នុងការ​លើកកម្ពស់​កំណើន​រួម ប្រកបដោយ​ចីរភាព ខណៈពេលដែល​ប្រទេស​កម្ពុជា កំពុង​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​»​។​
 
​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៩ ឥឡូវនេះ វី​ង ដែលមាន​ភ្នាក់ងារ​ជាង ៧៥០០​កន្លែង ទូទាំងប្រទេស ហើយ​ត្រូវបានគេទទួលស្គាល់ និង​មាន​ទំនុកចិត្ត​បំផុត ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ចល័ត នៅក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​មាន​ដៃគូ​សហការ​ជាង ៤ ម៉ឺន​ពាណិជ្ជករ និង​សហគ្រាស​ធំៗ រួមមាន​៖ Mastercard, Western Union, និង​MoneyGram Wechat និង Alipay ។​
 
​លោក គិត ម៉េង បាន​មានប្រសាសន៍ថា​៖  «​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ធនាគារ តាម​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា យើង​មាន​សេចក្តី​រីករាយ ដែល​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំថ្ងៃ​របស់​យើង បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ស​ង្គ​កម្ពុជា ទាំង​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​នាពេល​អនាគត​។ វី​ង កំពុងតែ​បន្តដំណើរ​ជាមួយ​ចក្ខុវិស័យ ក្នុងការ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​ប្រកបដោយ ភាពងាយស្រួល មានការ​ធានា និង​រហ័ស ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ កាន់តែ​ល្អប្រសើរ​»​។​


 
​ដោយមាន​អតិថិជន​ជាង ៥ លាន​នាក់ ដែល​ភាគច្រើន​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ​នោះ វី​ង បាន​គាំទ្រ​ដល់​សេដ្ឋកិច្ចកម្ពុជា ដោយ​ជួយ​សម្រួល​ដល់​ការធ្វើ​ប្រតិបត្តិការ មានតម្លៃ​ជិត ៩០% នៃ​ផលិតផល​ក្នុងស្រុក​សរុប របស់​ប្រទេស តាមរយៈ​ការធ្វើ​ប្រតិបត្តិការ​ជាង ១៣០ លាន​ដង កាលពី​ឆ្នាំមុន​។​
 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មានប្រសាសន៍ថា​៖«​វី​ង តែងតែ​សង្កត់ធ្ងន់​ទៅលើ​ការអនុវត្ត ប្រកបដោយ​ភាពលេច​ធ្លោ ក្នុងការ​ខិតខំ​រក្សា​ប្រតិបត្តិការ​អាជីវកម្ម ប្រកបដោយ​ប្រសិទ្ធភាព​ទូទាំង​អង្គភាព ក៏ដូចជា​ពង្រឹង​និរន្តរភាព នៃ​ការច្នៃប្រឌិត នៃ​ដំណោះស្រាយ​ហិរញ្ញវត្ថុ ដើម្បី​បំពេញ​នូវ​ស​ម្រូ​វ​ការ​ប្រចាំថ្ងៃ របស់​ប្រជាជន​កម្ពុជា​»​។​
 
​ក្រៅពី​ផ្តល់​សេវាកម្ម​ការផ្ទេរ​ប្រាក់ ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ ដក​ប្រាក់ និង​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត តាមរយៈ​ប្រព័ន្ធ​អេកូឡូស៊ី​ចល័ត ដ៏​រឹងមាំ វី​ង​ផ្តល់​សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស ដូចជា​៖ ហ្វីលីពីន វៀតណាម ថៃ និង​កូរ៉េខាងត្បូង ដែល​កំពុងផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​នៅ​កម្ពុជា ក៏ដូចជា​ជា​ពលករ​ចំណាកស្រុក​ដែល​កំពុង​រស់នៅ​ជាង ២០០ ប្រទេស នៅ​ទូទាំង​ពិភពលោក​។ ពួកគេ​ទាំងនោះ បានជ្រើសរើស​ដៃគូ​សហការ​អន្តរជាតិ​របស់​វី​ង ដើម្បី​ផ្ញើ​ប្រាក់​មក​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព​តាមរយៈ​គណនី​យ​វី​ង មកកាន់​សមាជិកគ្រួសា​រ​របស់​ពួកគេ​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com