COVID-19
សុខភាព
អន្តរជាតិ
COVID-19 រាលដាល​ដល់​ជាង​១៤០​ប្រទេស​ និង​ដែនដី​ ហើយ
14, Mar 2020 , 7:23 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
នា​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយនេះ ប្រទេស និង​ដែនដី​ប្រមាណ​២០ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ដំបូង​រៀងៗ​ខ្លួន​។ ករណី​ទាំងនោះ នាំ​ឲ្យ​ចំនួន​ប្រទេស​/​ដែនដី ជាង​១៤០​ហើយ ដែលមាន​វត្តមាន​អ្នក​មេរោគ​រាតត្បាត​ជា​សាកល (Pandemic) មួយ​នេះ​។​



​ប្រទេស​ដែល​ទើប​ប្រកាស​ពី​ករណី​ដំបូង រួមមាន ហ្គា​តេ​ម៉ា​ឡា​, អ៊ុយ​រូ​ហ្គា​យ​, កេ​ន​យ៉ា​, គុយបា​, គុយ​យ៉ាន​, ហ្គា​ណា​, ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ​, សាំង វ៉ាំ​ង​សង់ និង ហ្គ្រី​ណា​ឌី​, អេ​ត្យូ​ពី​, ហ្កា​បុ​ង​, ហ្គី​ណេ​, Antigua and Barbuda, កា​ហ្សា​ក់​ស្ថាន​, ស៊ូដង់​, អា​រុយ​បា​, វេ​ណេ​ស៊ុយ​អេ​ឡា​, ស៊ូ​រី​ណា​ម​, កូ​សូ​វូ រួមទាំង​កោះ Cayman Islands ក្រោម​ក្របខណ្ឌ​ចក្រភព​អង់គ្លេស និង Guadeloupe ក្រោម​ក្របខណ្ឌ​បារាំង​។​

​កន្លងមក ចំនួន​ប្រទេស តំបន់​រដ្ឋបាល​ពិសេស តំបន់​ស្វយ័ត និង​ដែនដី​នៅ​នាយ​សមុទ្រ ទាំង​១២៥​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖
 
-​អាស៊ី  ៖ ចិន កូរ៉េខាងត្បូង ជប៉ុន (​រួមទាំង​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊​កដា​នី អា​រ៉ា​ប៊ី​សា​អូឌីត ប៊ូ​តង់ ម៉ា​ល់​ឌី​វ​, ហ្ស៊​ក​ហ្ស៊ី​, អា​មេ​នី​, អ៊ីស្រាអែល​, អា​ស៊ែ​បៃ​ហ្ស​ង់​, បង់​ក្លា​ដែ​ស​, ប៉ា​ឡេ​ស្ទី​ន​, ព្រុយ​ណេ​, ម៉ុង​ហ្គោ​លី​។​
 
-​អឺរ៉ុប  ៖ អ៊ីតាលី បារាំង​, ចក្រភព​អង់គ្លេស (​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ សាំង​ម៉ា​រ៉ាំ​ង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ សាធារណរដ្ឋ​ឆេ​ក អង់​ដូ​រ៉ា ព័រ​ទុយ​ហ្គា​ល់ ឡេ​តូ​នី អ៊ុយ​ក្រែ​ន លិច​តិ​ញ​ស្តា​ញ ប៉ូឡូញ ស្លូ​វេ​នី ហុង​គ្រី បូ​ស្នី​-​ហឺ​ហ្ស៊េ​ហ្គោ​វី​ណា ស៊ែ​ប៊ី ស្លូ​វ៉ា​គី ម៉ា​លត៍ ម៉ុ​ល​ដូ​វ៉ា ប៊ុលហ្គារី​, បូរី​វ៉ា​ទី​កង់​, អាល់​បា​នី​, ស៊ី​ប​, តួ​ក​គី​។​
 
-​អាហ្វ្រិក ៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​, ទុយ​នី​ស៊ី​, សេ​ណេ​ហ្គា​ល់​, ម៉ា​រ៉ុ​ក​, អាហ្វ្រិក​ខាងត្បូង​, កា​មេ​រូ​ន​, តូ​ហ្គោ​, បួ​គី​ណា​ហ្វា​សូ​, ហ្សា​ម៉ៃ​អ៊ី​ក​, សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​, កូត​ឌី​វ័រ​។​
 
-​អាមេរិក​ខាងជើង ៖ សហរដ្ឋអាមេរិក​, កាណាដា ម៉ិ​ក​ស៊ិ​ក​, សាធារណរដ្ឋ​ដូ​មី​និក​។​
-​អាមេរិក​កណ្តាល​៖ ប៉ា​ណា​ម៉ា​, កូ​ស្តា​រី​កា​, ហុង​ឌូ​រ៉ា​ស​។​
 
-​អាមេរិក​ឡាទីន ៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​, អា​ហ្ស​ង់​ទីន​, ស៊ី​លី​, ប៉េ​រូ​, កូ​ឡុំ​ប៊ី ប៉ា​រ៉ា​ហ្គា​យ​, បូ​លី​វី​។​
 
-​អូ​សេ​អា​នី ៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
 
-​តំបន់​រដ្ឋបាល និង​ដែនដី​ស្វយ័ត​នៅ​ឯនាយសមុទ្រ ៖ ចិន (​ម៉ា​កាវ​, ហុងកុង​, តៃវ៉ាន់​), ចក្រភព​អង់គ្លេស (​ហ្ស៊ី​ប្រា​ល់តា​), ដា​ណឺ​ម៉ាក (​ប្រជុំ​កោះ​ហ្វា​រ៉ូ​), បារាំង (French Guiana, Martinique, Saint Martin, Saint Barthelemy, French Polynesia, កោះ Reunion)​។​
 
-​ប្រជុំ​កោះ Channel Islands (២)៖ Guernsey និង Jersey ។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ ខែមីនា នេះ ករណី​ឆ្លង COVID-19 មាន​ជាង​១៤៥ ០០០ ស្លាប់​ជិត​៥៥០០​នាក់ និង​ជាសះស្បើយ ជាង​៧០០០០​នាក់​៕



© រក្សាសិទ្ធិដោយ thmeythmey.com