COVID-19
ជាតិ
កម្ពុជា​ផ្អាក​ជនបរទេស​ពី​អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក ចូល​កម្ពុជា​រយៈពេល​៣០​ថ្ងៃ​
14, Mar 2020 , 7:38 am        
រូបភាព
ដោយ: រួបរួម
​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែមីនានេះ បានចេញ​សេចក្តីប្រកាស​ពី​ការសម្រេច​ផ្អាក​ជនបរទេស ពី​អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក ចូល​កម្ពុជា​រយៈពេល​៣០​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៧ ខែមីនា​។ នេះជាវិធានការទប់ស្កាត់​បន្ទាន់របស់​កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការចម្លង COVID-19។



បច្ចុប្បន្ន​ កម្ពុជាមាន​ករណីឆ្លង COVID-19 ចំនួន​៧ហើយ ដោយករណីដំបូងជាជន​ជាតិចិនអាយុ​៦០​ឆ្នាំនៅក្រុងព្រះសីហនុ ដែលបានជាសះស្បើយ។ ករណីទីពីរជា​បុរស​ខ្មែរអាយុ​៣៨​ឆ្នាំនៅខេត្ត​សៀមរាប បាន​ឆ្លងពីជន​ជាតិជប៉ុន​ម្នាក់។

បីករណីកើតលើជន​ជាតិអង់គ្លេស ក្នុងនោះស្ត្រី១នាក់ និងប្តីប្រពន្ធ១គូ ដែលរកឃើញលើនាវា​ទេសចរណ៍ Viking Cruise Journey ដែលមកពីក្រុងហូជីមិញ ហើ​យសំចតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នអ្នកជំងឺទាំងបីសម្រាកព្យាបាលនៅភ្នំពេញ។

ពីរករណីចុងក្រោយ បានរកឃើញលើ​បុរស​កាណាដា និងបែលហ្ស៊ិក ម្នាក់​ដែល​ត្រូវបានអះអាងថា ជាទេសចរក្នុងរាជធានីភ្នំពេញ៕




© រក្សាសិទ្ធិដោយ thmeythmey.com