ជាតិ
អត្ថបទពាណិជ្ជកម្ម
Digi នឹង​បើកសម្ពោធ​ទីស្នាក់ការ​លក់​ថ្មី នាពេល​ឆាប់ៗ​ខាងមុខនេះ​
14, Mar 2020 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖ ទន្ទឹមនឹង​ការទទួលបាន​ភាពជោគជ័យ​លើ​វិស័យ​ទូរគមនាគមន៍ ក្នុង​ការផ្តល់​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត ទូរទស្សន៍ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​កម្ពុជា​។ Digi ដែលមាន​អតិថិជន​កាន់តែ​កើនឡើង​ខ្លាំង បានប្រកាស​ពី​ការបើក​សម្ពោធ​ការិយាល័យ​លក់​ថ្មី ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ជួសជុល​និង​កែរ​លំអ​រួចរាល់​ដើម្បី​បំពេញតម្រូវការ សេវាកម្ម​ថ្មីៗ​ជាច្រើន​ទៀត ជូន​អតិថិជន​ឲ្យ​កាន់តែ​ប្រសើរឡើង​។​
 
​ក្នុង​ឪ​កាស​ការបើក​សម្ពោធ​ការិយាល័យ​ឌី​ជី​ថ្មី​នេះ​ផងដែរ ក្រុមហ៊ុន​បាន​ផ្តល់ជូន​នូវ​កាដូ​ពិសេស​ជាច្រើន​៖

-​ទទួលបាន​បណ្ណ​បញ្ចុះតម្លៃ​ចំនួន​២០​ដុល្លារ​រាល់​ការទិញ​កញ្ចប់​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​ណាមួយ​។​
-​អតិថិជន​២០​នាក់​ដំបូង​និង​ទទួលបាន​កាដូ​យ៉ាង​ពិសេស​។​
-​គ្រប់​អតិថិជន​ទាំងអស់​និង​ទទួលបាន​កាដូ​គ្រប់ៗ​គ្នា​។​
-​អតិថិជន​ទាំងអស់​អាច​សាកល្បង​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​(Smart Home)​ដោយ​ឥតគិតថ្លៃ​។​
-​កាដូ​អនុស្សាវរីយ​ជាច្រើន​ទៀត​មាន​ផ្តល់ជូន​អតិថិជន​រយៈពេល​មួ​យស​ប្តា​ហិ៍​រាប់​ចាប់​ពីថ្ងៃ​សម្ពោធ ដាក់​ឧ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។
-​សម្រាប់​អ្នក​ដែល​ចែករំលែក​ផុស​ស្ទើ​អំពី​ការបើក​សម្ពោធ​ផ្លូវការ របស់​ឌី​ជី ហើយ Tag មិត្តភក្តិ​៥​នាក់ រួច​ចែករំលែក​ក្នុង​គណនី​ផ្ទាល់ខ្លួន​ជា​សាធារណ និង​ទទួលបាន​កាដូ (The Secret gift) ម្នាក់​មួយ​ផងដែរ​។

Digi សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ទាំងអស់​រួមមាន អង្គការ ស្ថាប័ន មន្ទីរពេទ្យ ក្រសួង ក្រុមហ៊ុន សហគ្រាស បុរី ខុន​ដូ និង​អតិថិជន​តាម​គេហដ្ឋាន​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​បាន​ប្រើប្រាស់​សេវាកម្ម​របស់ Digi ។

Digi ប្តេជ្ញា​នឹង​បន្ត​ការពង្រឹង​បណ្តាញ និង​កែលម្អ​គុណភាព ព្រមទាំង​ពង្រីក​សេវាកម្ម​បណ្តាញ​ថ្មីៗ​ឲ្យ​កាន់តែ​ប្រសើរ​ប្រកបដោយ​គុណភាព​ល្អ និង​ល្បឿន​លឿន​បន្ថែមទៀត ក្នុង​គោលដៅ​ដើម្បី​បម្រើ​អតិថិជន​ឧ្យ​បានល្អ​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​លេខ​៖ 098777555 / 078777555
​ឬ​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់​យើង​គឺ​៖ www.digi.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com