ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ថ្ងៃដំបូង អ្នកទៅចូលរួមពិធីបុណ្យទន្លេនៅបាត់ដំបងមានប្រមាណ៣ម៉ឺននាក់
14, Mar 2020 ,
11:55 am
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
×
ដោយ:
ផាត ដាណេ
ភ្នំពេញ៖ ថ្ងៃដំបូងនៃពិធីបុណ្យទន្លេក្នុងខេត្តបាត់ដំបង មានចូលរួមប្រមាណ៣ម៉ឺននាក់ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ៣០០នាក់ ហើយភាគច្រើនជាជនជាតិបារាំង។ មន្ត្រីអះអាងថា ភ្ញៀវទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេនៅតែមានចំនួនច្រើន បើទោះបីជាបច្ចុប្បន្នកំពុងមានបញ្ហានៃការរីករាលដាល COVID-19 ក៏ដោយ។
ក្រសួងទេសចរណ៍បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរដែលមកចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៦ច្រើនកុះករ ក្នុងនោះមានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ ក្នុងនោះចំនួនភ្ញៀវទេសចរដែលមកចូលរួមសរុបមានប្រមាណ៣ម៉ឺននាក់ ដោយមានប្រមាណ៣០០នាក់ជាភ្ញៀវទេសចរអន្តរជាតិ ហើយភាគច្រើនជាជនជាតិបារាំង។
បើតាម លោក តុប សុភ័ក ជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលមកចូលរួមនឹងមានការកើនឡើងបន្ថែម ហើយគម្រោងរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរអាចមាន៥០ ទៅ៦០ម៉ឺននាក់»។
ពិធីបុណ្យទន្លេនេះ ប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ដោយបានរក្សានូវសុខសុវត្ថិភាពរបស់អ្នកមកចូលរួម សម្រួលចរាចរណ៍ រក្សាសណ្ដាប់ធ្នាប់ និងមានក្រុមគ្រូពេទ្យ ក៏ដូចជារថយន្តសង្គ្រោះបន្ទាន់ប្រចាំការផងដែរ។ ក្នុងនោះមានការតាំងពិព័រណ៍សមិទ្ធផលផលិតផលក្នុងស្រុក មហោស្របម្ហូបអាហារ និងភេសជ្ជៈ ជាង៣០០ស្តង់, ស្តង់ក្រសួង-ស្ថាប័នរដ្ឋមាន៣០ស្តង់, ផលិតផលនាំចេញ និងវិស័យទេសចរណ៍មាន២០ស្តង់, ផលិតផលក្នុងស្រុកមាន ៥០ស្តង់, ផលិតផលទូទៅមាន១៥០ស្តង់ និងស្ដង់វិថីម្ហូបអាហារមាន៥០ស្ដង់ ពិសេសម្ហូបអាហារប្រចាំតំបន់ក្នុងក្រុងបាត់ដំបងផងដែរ។
បញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេលើកទី៦ប្រារព្ធធ្វើឡើង ក្រៅតែពីផ្ដល់ការកម្សាន្តជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិហើយនោះ ក៏បានបំផុសស្មារតីស្រឡាញ់ជាតិ និងកេរដំណែលដូនតា ហើយបានរួមចំណែកផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅខេត្តបាត់ដំបងផងដែរ។ នៅថ្ងៃទី១៤ ខែមីនា ដែលជាថ្ងៃទីនៃការប្រារព្វពិធី សម្ដេចហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បុណ្យទន្លេលើកទី៦
ភ្ញៀវទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម