​លាតត្រដាង​ចក្ខុវិស័យ​នៃ​បុគ្គល​ជោគជ័យ​ដែល​បាន​ជំរុញ​ទឹកចិត្ត OPPO
ជាតិ
អត្ថបទពាណិជ្ជកម្ម
​លាតត្រដាង​ចក្ខុវិស័យ​នៃ​បុគ្គល​ជោគជ័យ​ដែល​បាន​ជំរុញ​ទឹកចិត្ត OPPO
14, Mar 2020 , 3:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា យើង​តែងតែមាន​ក្តី​ស្រមៃ និង​ម​ហិ​ច្ឆិ​តារៀងៗ​ខ្លួន ហើយក៏​ខិតខំ​ប្រឹងប្រែង ពុះពារ​រាល់​ឧបសគ្គ​ដើម្បី​ទទួលបាន​ភាពជោគជ័យ​។ ដើម្បី​ក្លាយជា​បុគ្គល​ខ្លាំងពូកែ លេចធ្លោ និង ជោគជ័យ​ម្នាក់​បាន ទាមទារ​ឲ្យ​មាន គោលដៅ ការប្តេជ្ញាចិត្ត​ខ្ពស់ រួមផ្សំ​ជាមួយនឹង​ទេពកោសល្យ ឧបនិស្ស័យ គំនិត​ច្នៃ ភាព​ប៉ិនប្រសប់ ដេញទាន់​កាលៈទេសៈ សម័យកាល និង​ចាប់យក​នូវ​បទពិសោធន៍​ល្អ ៗ​ពី​អ្នកដទៃ​។

​ប្រិយមិត្ត​អ្នក អាច​រងចាំ​តាមដាន​ទស្សនា​នូវ​វីដេអូ​លាតត្រដាង​ចក្ខុវិស័យ​បុគ្គល​លេចធ្លោរ ក្នុង​វិស័យ​បច្ចេកវិទ្យា កីឡា នឹង ជំនួញ ដែល​នឹង​ចាក់ផ្សាយ​ក្នុងពេល​ឆាប់ៗ​នេះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង YouTube ផ្លូវការ​ក្រុមហ៊ុន OPPO ដើម្បី​ជា​គន្លឹះ​សម្រាប់​យកទៅ​សិក្សា ពិចារណា ឬ​យក​គំរូ​តាម​។



​បន្ទាប់ពី​បាន​ទស្សនា​នូវ​ឈុត​ខ្លីៗ នៃ​វីដេអូ​លាតត្រដាង​ចក្ខុវិស័យ ប្រិយមិត្ត​ប្រហែលជា​អាច​ចាប់អារម្មណ៍​ខ្សែជីវិត និង​ការពិត​ពីក្រោយ​នៃ​ភាពជោគជ័យ​របស់ លោក ជី សិលា ស្ថាបនិក​ក្រុមហ៊ុន Sabay កញ្ញា ស៊ន សៀវ​ម៉ី កីឡាការិនី​ឆ្នើម​តេ​ក្វាន់​ដូ លោក ច​ន សី ស្ថាបនិក Cambo Report និង កញ្ញា ស៊ូ មុនី​ពេជ្រ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ធ្យូ​ប កាហ្វេ ជាក់​ជាមិនខាន​ឡើយ ដូច្នេះ​ដើម្បី​ស្រាយ​ចម្ងល់ និង​ស្វែងយល់​លម្អិត​ពី​ពួកគាត់​មានតែ​រងចាំ​ទស្សនា​វីដេអូ​ទាំងមូល​ទាំងអស់គ្នា ក្នុងពេល​ឆាប់ៗ​នេះ នៅក្នុង​ហ្វេ​ស​បុក​ផេ​ក​ផ្លូវការ​របស់ OPPO​។



​លោក រី​ន ពេជ្រ​មុនី ប្រធាន​គ្រប់គ្រង​ផលិត​ផង​ទូរ​សព្ទ​វៃឆ្លាត​លំដាប់​កំពូល OPPO Find X2 Pro បាន​ឲ្យ​ដឹងថា កាលដែល​ក្រុមហ៊ុន OPPO បាន​សម្រិត​ស​ម្រា​ង​ផលិត​នូវ​វីដេអូ​លាតត្រដាង​ចក្ខុវិស័យ​របស់​បុគ្គល​ពូកែៗ​នេះ​ឡើង ក្នុង​គោលបំណង​ចែករំលែក​នូវ​បទពិសោធ​ល្អៗ គន្លឹះ​ពិសេសៗ ដោះស្រាយ​បញ្ហា​ចំពោះមុខ ការអត់ធ្មត់ ការរុករក ច្នៃប្រឌិត និង​ការចេះ​យល់​កាលៈទេសៈ ផ្សារភ្ជាប់​ជីវិត​ទៅនឹង​បច្ចេកវិទ្យា​ថ្មីៗ ទំនើបៗ ដូចជា​ទូរស័ព្ទ​លំដាប់​កំពូល Find X2 Pro ជាដើម​។



​សូម​រំលឹកថា OPPO Find X2 Pro ($1299) ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​តំណាង​ឲ្យ​ការរុករក​និង​ច្នៃប្រឌិត​ថ្មី មាន​អេក្រង់​កោង​លាត​គ្មាន​គែម ល្បឿន Refresh Rate កម្រិត​កំពូល​120​ហឺត​រលូន​ឥត​ទាក់ និង កម្រិត​បង្ហាញ​កំពូល​ច្បាស់ QHD+(3K) Dynamic AMOLED ជាមួយ​ពណ៌​ធម្មជាតិ​រស់​រវើក 1​ពាន់​លាន​ពណ៌ ដែល​នឹង​ផ្តល់នូវ​បទពិសោធន៍ និង​បដិវត្តន៍​ថ្មី​សម្រាប់​ការ​ទស្សនា​ជាមួយ​ពណ៌​ត្រជាក់​ភ្នែក រលូន ភ្លឺ​ច្បាស់​ល្អ និង​មាន​ផាសុកភាព​។



​ជាពិសេស​ក៏មាន​បំពាក់​មក​ជាមួយនឹង បន្ទះ​ឈី​ប 5G លំដាប់​កំពូល Snapdragon 865 អមដោយ RAM យក្ស 12GB ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យ​ខាងក្នុង​ទូរ​សព្ទ​ផ្ទាល់ 512GB ប្រភេទ UFS3.0 ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ថ្មី ស្អាត​បំផុត ColorOS 7.1 (​ដំណើរការ​លើ Android 10) ភ្ជាប់​មក​ជាមួយនឹង​មុខងារ​តន្ត្រី​បន្ធូរ​អារម្មណ៍ OPPO Relax និង កម្មវិធី​កែសម្រួល​វីដេអូ Soloop 2.0 មាន​ថាមពល​ថ្ម 4260mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperVOOC2.0 (​សាក​ថ្ម​15​នាទី បាន​ថាមពល 60%)​។​



​ជាងនេះទៅទៀត មាន​បច្ចេកវិទ្យា​ការពា​រ​ទឹក IP68 មុខងារ​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់​សុវត្ថិភាព​បំផុត​, Wi-Fi ជំនា​ន់ទី​6 ទាញ​ល្បឿន​អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាងគេ និង បច្ចេកវិទ្យា Dolby Atmos សំឡេង បែប Stereo ពិ​រោះ​រណ្តំ​ចិត្ត​៕


Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com