ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
COVID-19
ជាតិ
លោក ទៀ សីហា៖ ការភ័យខ្លាចជ្រុល និងទទួលព័ត៌មានមិនពិត ធ្វើឲ្យខាតបង់ការរកស៊ី
14, Mar 2020 ,
4:25 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ប្រជាពលរដ្ឋខេត្តសៀមរាប ភ័យខ្លាចជាខ្លាំងបន្ទាប់ពីមានករណីដំបូងនៃជំងឺ កូវីដ១៩ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ កាលថ្ងៃទី៧ មីនា។ ភ្លាមៗ ទាំងប្រជាពលរដ្ឋ និងអ្នករកស៊ីបានផ្អាកការរកស៊ី និងធ្វើដំណើរនានា ដោយបារម្ភពីករណីឆ្លង។ ការណ៍នេះបានធ្វើឱ្យសេដ្ឋកិច្ចខេត្តសៀមរាបកាន់តែធ្ងន់ធ្ងរឡើង។ អភិបាលខេត្តសៀមរាប បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ស្វែងយល់ពីជំងឺកូវីដ១៩ឱ្យបានត្រឹមត្រូវ និងចេញមកប្រកបរបររកស៊ីឡើងវិញ ដោយមិនត្រូវបារម្ភហួសហេតុពេក ធ្វើឱ្យខាតបង់របររកស៊ី ឬខាតសេដ្ឋកិច្ចខេត្តនោះទេ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយ វិធានការណ៍បង្ការការចម្លងជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី១៣ មីនា អភិបាលខេត្តសៀមរាបលោក ទៀ សីហា ថ្លែងថា៖«ចង់ឱ្យពលរដ្ឋយល់ពីកូវីដ១៩ និងប្រកបរបរធម្មតាវិញ កុំឱ្យមានការភ័យខ្លាច យើងរឹតតែភ័យ យើងរឹតតែដកថយ យើងរឹតតែនៅក្នុងផ្ទះ វាធ្វើឱ្យខេត្តសៀមរាប ពិសេសក្រុងយើងកាន់តែធ្លាក់ (សេដ្ឋកិច្ច) ធ្ងន់ធ្ងរទៅទៀត»។
បន្ថែមពីនេះ លោក ទៀ សីហា បានផ្ដាំផ្ញើទៅសិក្ខាកាមដែលចូលរួមខាងលើ ត្រូវយកព័ត៌មានដែលទទួលបានទៅបន្ដផ្សព្វផ្សាយទៅបងប្អូន និងអ្នកជិតខាងឱ្យបានដឹងកាន់តែច្បាស់ពីជំងឺកូវីដ១៩នេះ។ លោកអភិបាលក៏ហួសចិត្ត និងខឹងសម្បារទៅបុគ្គលមួយចំនួនដែរ ដែលកន្លងមកបានបំប៉ោងព័ត៌មានករណីរីករាលដាលជំងឺនេះនៅក្នុងខេត្តសៀមរាប ដែលវារិតតែធ្វើឱ្យសេដ្ឋកិច្ចខេត្តទេសចរណ៍មួយនេះមានសភាពធ្ងន់ធ្ងរ។
លោក ទៀ សីហា សំណូមពរដល់បុគ្គលទាំងនោះឈប់ជាបន្ទាន់ និងប្រកាសពីវិធានការផ្លូវច្បាប់ប្រសិនបើនៅបន្តផ្សាយព័ត៌មានមិនពិត។ សម្រាប់លោកអភិបាលខេត្ត ព័ត៌មានមិនពិតកាចសាហាវជាងជំងឺកូវីដទៅទៀត។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឱ្យដឹងថា មកដល់ពេលនេះជំងឺកូវីដ១៩មានតែមួយករណីប៉ុណ្ណោះលើបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ ហើយក្រុមគ្រូពេទ្យកំពុងបន្តតាមដានស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់។ ជាមួយគ្នានោះ មនុស្សប្រមាណ៦០នាក់ដែលមានទំនាក់ទំនងដោយផ្ទាល់និងប្រយោល ត្រូវបាននាំយកមកពិនិត្យ តែលទ្ធផលសុទ្ធតែអវិជ្ជមាន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម