ជាតិ
​លោក ទៀ សីហា​៖​ឆ្នាំនេះ ខេត្តសៀមរាប​អាច​ប្រឈម​នឹង​កង្វះ​ទឹក ជាង​ឆ្នាំមុន​
14, Mar 2020 , 8:59 pm        
រូបភាព
លោក ទៀ សីហា ក្នុងកិច្ចប្រជុំជាមួយប្រតិបត្តិករទេសចរណ៍ នៅថ្ងៃទី៨ មីនា។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
លោក ទៀ សីហា ក្នុងកិច្ចប្រជុំជាមួយប្រតិបត្តិករទេសចរណ៍ នៅថ្ងៃទី៨ មីនា។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
​សៀមរាប​៖ រដូវ​រាំងស្ងួត​បាន​ចូលមក​ដល់​ហើយ តាម​ប្រឡាយ ស្ទឹង បឹងបួរ​មួយចំនួនធំ បាន​ផ្តើម​រីង​ហួតហែង​អស់ហើយ​ដែរ​។ អភិបាលខេត្ត​សៀមរាប បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀមលក្ខណៈ និង​ថា​ស្ថានភាព​ឆ្នាំនេះ​អាច​ធ្ងន់ធ្ងរ​ជាង​ឆ្នាំទៅ​។​



​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ពេល​កន្លងទៅ​ថា លោក​បាន​ចុះ​ពិនិត្យមើល​ប្រភបទឹក​មួយចំនួន កាលពី​ឆ្នាំទៅ​ទាំង​នៅ​តំបន់ភ្នំ​គូលែន និង​ខាង​ខេត្តឧត្ដរមានជ័យ ដោយ​រំពឹងថា​នឹង​អាច​ដោះស្រាយ​បញ្ហា​ទឹកបាន​។ តែ​យ៉ាងណា ដោយសារ​ការអភិវឌ្ឍ​មិនទាន់​ពេលវេលា ធ្វើឱ្យ​ខកខាន​ក្នុងការ​ទាញ​ទឹក​ពី​ប្រភព​ទាំងនោះ ដែល​ការណ៍​នេះ​ធ្វើឱ្យ​ខេត្តសៀមរាប​នឹង​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ដូច​ឆ្នាំទៅ ឬ​អាច​ធ្ងន់ធ្ងរ​ជាង​។

​លោក ទៀ សីហា លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« ឥឡូវ​យើង​បាន​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក កំពុង​រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​ប្រឡាយ​មួយ​មកពី​ស្ទឹងសែន ឬ​តំបន់​អា​តោ បាន​ចុះ​មកដល់​ស្រុក​ពួក ដើម្បីឱ្យ​យើង​កាយ​បន្ថែមទៀត​ក្នុងការ​ផលិត​ទឹក​ឱ្យ​បងប្អូន នៅ​ប្រឡាយ​មួយចំនួនទៀត​នៅ​មិនទាន់​អភិវឌ្ឍន៍​កាយ​ឱ្យបាន​ដល់​កម្រិត​នៃ​ការ​ស្ដុក​ទឹក​របស់​អាងទឹក​នីមួយៗ​តែ​យើង​កំពុង​សិក្សា ខ្ញុំ​សង្ឃឹមថានឹង​អា​ចរក​វិធី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​»​។ បន្ថែម​ពីនេះ លោក​អភិបាលខេត្ត​ក៏​សំណូមពរ​ដល់​ពលរដ្ឋ​មិនត្រូវ​ធ្វើស្រែ​ប្រាំង​ជា​លើក​ទី​២ ដោយ​ងាក​ទៅ​ដាំ​បន្ថែមបន្លែ​រួមផ្សំ​មួយចំនួន​ដែល​ប្រើប្រាស់​ទឹក​តិច​វិញ​៕

​សូម​ស្ដាប់​ការលើកឡើង​របស់លោក ទៀ សីហា នៅក្រោយ​កិច្ចប្រជុំ​បូកសរុប​ការងាររដ្ឋបាល​ខេត្តសៀមរាប នា​ថ្ងៃទី​៤ មីនា ដូចតទៅ​





Tag:
 គ្រោះរាំងស្ងួត​
  ទៀ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com