ជាតិ
ហេតុអ្វីផ្ទះកូនក្រមុំជនជាតិដើមភាគតិចត្រូវសង់ទាបជាងផ្ទះកូនកំលោះ?
× មណ្ឌលគិរី៖ «បើតាមជំនឿ ជនជាតិដើមភាគតិចផ្ដល់តម្លៃដល់បុរសជាងស្ត្រី ព្រោះកូនប្រុសពេលមានឫទ្ធិអំណាច អាចការពារគ្រួសារ ឬបងប្អូនស្រីរបស់ខ្លួនបាន អីចឹងបានជាគេសាងសង់ផ្ទះកូនកំលោះខ្ពង់ជាង។ ជាទូទៅគេសាង់សង់ផ្ទះកូនកំលោះមានកម្ពស់ចាប់ពី៣ម៉ែត្រកន្លះ ទៅ៦ម៉ែត្រ»។ នេះជាសេចក្តីពន្យល់របស់លោក អែន យិន ជនជាតិដើមភាគតិចទំពួន ពីមូលហេតុនៃការសាងសង់ផ្ទះកូនក្រមុំទាបជាងផ្ទះកូនកំលោះជនជាតិដើមភាគតិច។ លោក អែន យិន អ្នកចាត់ការទូទៅនៅផ្ទះសំណាក់ជនជាតិដើមភាគតិច នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបង្ហាញពីទម្រង់ផ្ទះបុរាណដែលមានក្បាច់រចនាផ្សេងៗគ្នា ទៅតាមវប្បធម៌ និងប្រពៃណីរបស់ពួកគាត់ ដូចជា ទម្រង់ផ្ទះជនជាតិព្នង ទំពួន គ្រឹង និងផ្ទះកូនកំលោះ កូនក្រមុំជនជាតិគ្រឹងឬទំពួនជាដើម៕
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកទស្សនាបទសម្ភាសរវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងលោក អែន យិន អ្នកចាត់ការទូទៅផ្ទះសំណាក់ជនជាតិដើមនៅខេត្តមណ្ឌលគិរី ដូចតទៅ៖
Tag:
ផ្ទះអត្តសញ្ញាណ
ជនជាតិដើមភាគតិច
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com