ជាតិ
អាមេរិក ប្រកាសផ្ដល់ជំនួយ២លានដុល្លារបន្ថែមទៀតក្នុងការទប់ស្កាត់ COVID-19 នៅកម្ពុជា
× ភ្នំពេញ៖ ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្ដល់ជំនួយដល់កម្ពុជាចំនួន២លានដុល្លារអាមេរិក ដើម្បីគ្រប់គ្រងហានិភ័យ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូរ៉ូណាវីរុស COVID-19 និងជាការចូលរួមសហគមន៍ ក៏ដូចជាគាំទ្រដល់មន្ទីរពិសោធន៍ផងដែរ។
ទីភ្នាក់ងារជំនួយអាមេរិក USAID គឺជាដៃគូជាមួយភាគីពាក់ព័ន្ធកម្ពុជា ទៅនឹងរដ្ឋាភិបាលអាមេរិក ហើយក្នុងអំឡុងពេលនៃការកើតមានជំងឺរលាកសួតប្រភេទថ្មីកូរ៉ូណាវីរុស COVID-19 នៅកម្ពុជានោះ USAID ក៏បានផ្ដល់ជំនួយបន្ថែមចំនួន២លានដុល្លារអាមេរិក។ ជំនួយជាទឹកប្រាក់នេះ ផ្ដល់មកឲ្យកម្ពុជាសម្រាប់ផ្នែកទំនាក់ទំនងគ្រប់គ្រងហានិភ័យ ការចូលរួមសហគមន៍ និងការគាំទ្រដល់មន្ទីរពិសោធន៍ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមីនា កម្ពុជាមានអ្នកជំងឺ COVID-19 ចំនួន៧ករណីហើយ ដោយករណីទី១កើតលើបុរសជនជាតិចិនម្នាក់នៅក្រុងព្រះសីហនុ ប៉ុន្តែបានទទួលការព្យាបាលរហូតជាសះស្បើយហើយ។ ហើយចំពោះ៦ករណីទៀត បានកើតនៅខេត្តសៀមរាប ខេត្តកំពង់ចាម និងភ្នំពេញ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល និងស្ថិតក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com