ជាតិ
២៥ខេត្ត/រាជធានី
​ម៉ែ​ល ស្រី​ពិ កញ្ញា​ជនជាតិដើម​ភាគតិច​ទំពួន ប្តូរជីវិត​ពី​អ្នក​លាងចាន​ទៅជា​មេ​ចុងភៅ​ដ៏​ចំណាន​
15, Mar 2020 , 10:44 am        
រូបភាព
កញ្ញា ម៉ែល ស្រីពិ រៀបរាប់ពីបទពិសោធន៍ការងាររបស់ខ្លួន​ប្រាប់កញ្ញា អ៊ុត រស្មី អ្នកយកព័ត៌មានថ្មីៗ ដែលបាន​ចុះទៅដល់ខេត្តមណ្ឌលគិរីផ្ទាល់។ រូបថត ជាវ សំណាង
កញ្ញា ម៉ែល ស្រីពិ រៀបរាប់ពីបទពិសោធន៍ការងាររបស់ខ្លួន​ប្រាប់កញ្ញា អ៊ុត រស្មី អ្នកយកព័ត៌មានថ្មីៗ ដែលបាន​ចុះទៅដល់ខេត្តមណ្ឌលគិរីផ្ទាល់។ រូបថត ជាវ សំណាង
​មណ្ឌលគិរី​៖ ដោយ​ជីវភាព​ខ្វះខាត កញ្ញា ម៉ែ​ល ស្រី​ពិ ជនជាតិដើម​ភាគតិច​ទំពួន បាន​ទៅធ្វើជា​អ្នក​លាងចាន​នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​ខេត្តរតនគិរី​។ កើតចេញពី​ក្តី​ស្រឡាញ់​ចង់​ចេះ​ធ្វើ​ម្ហូប កញ្ញា ស្រី​ពិ បាន​ព្យាយាម​វិវត្តន៍​ខ្លួន​ពី​អ្នក​លាងចាន​រហូត​ក្លាយជា​មេ​ចុងភៅ​។ ក្នុង​វ័យ​៣០​ឆ្នាំ ស្ត្រី​ជនជាតិ​ទំពួន ម៉ែ​ល ស្រី​ពិ មាន​បទពិសោធ​គ្រប់គ្រង​អាហា​រដ្ឋា​ន និង​ចេះ​ធ្វើ​ម្ហូប​បែប​អឺរ៉ុប ថៃ ឡាវ ខ្មែរ រួមទាំង​ម្ហូប​ជនជាតិដើម​ភាគតិច រយៈពេល​ជាង​១០​ឆ្នាំ​ហើយ​។ បច្ចុប្បន្ន មេ​ចុង​ភៅនៃ​ភោជនីយដ្ឋាន នៅផ្ទះ​សំណាក់​ជនជាតិដើម​ភាគតិច ក្នុង​ខេត្តមណ្ឌលគិរី រូបនេះ មានបំណង​ចង់​បើក​ភោជនីយដ្ឋាន​ជនជាតិដើម​ភាគតិច​មួយ នៅ​បឹង​យក្ស​ឡោម ខេត្តរតនគិរី ដែលជា​ស្រុកកំណើត​របស់​កញ្ញា​។ លើសពីនេះ ស្រី្ត​ជនជាតិ​ទំពួន ម៉ែ​ល ស្រី​ពិ ចង់​ឲ្យ​ពិភពលោក​បាន​ស្គាល់​រសជាតិ​ម្ហូប​អត្ត​សញ្ញា​របស់​ជនជាតិដើម​ភាគតិច នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា តាមរយៈ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ទីនោះ​។



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​ជនជាតិដើម​ភាគតិច​ទំពួន ម៉ែ​ល ស្រី​ពិ ចុងភៅ​នៅផ្ទះ​សំណាក់​ជនជាតិដើម​ភាគតិច ដូចតទៅ​៖



​ផ្ដើម​ការងារ​ពី​អ្នក រត់​តុ អ្នករៀបចំ​បន្ទប់ លាងចាន និង​កូនកាំបិត ស្ត្រី​ជនជាតិភាគតិច ស្រី​ពិ បាន​វិ​វ​រត្ត​ន៍​ខ្លួន​រហូត​ក្លាយជា​មេ​ចុងភៅ​នៅ​ភោជនីយដ្ឋាន​ជនជាតិដើម​ភាគតិច​នៅ​ខេត្តមណ្ឌលគិរី​។ ស្ត្រី​ជនជាតិដើម​ភាគតិច​ទំពួន​នៅ​ខេត្តរតនគិរី​រូបនេះ បាន​រៀបរាប់ថា​៖ «​ខ្ញុំ​រត់​តុ​រយៈពេល​មួយឆ្នាំ បន្ទាប់មក​ខ្ញុំ​សុំ​គេ​ចូល​ចង្ក្រាន​ខ្ញុំ​ឃើញ​គេ​ធ្វើ​ម្ហូប​ឆ្ងាញ់  ហើយ​ប្លែកៗ ខ្ញុំ​ចង់​ចេះ ព្រោះ​ខ្ញុំ​ជា​ជនជាតិដើម​ភាគតិច​មិនសូវ​ស្គាល់​មុខម្ហូប ។ ពេល​ខ្ញុំ​ចូល​ចង្ក្រាន​ភ្លាម​ខ្ញុំ​សប្បាយចិត្ត​ព្រោះ​គោលបំណង​ខ្ញុំ ចង់​ចេះ​ធ្វើ​ម្ហូប​»​។

​មានបទពិសោធន៍​ជាង​១០​ឆ្នាំ មេ​ចុងភៅ​ស្រី​ពិ អាចធ្វើ​ម្លូ​ប​បាន​៥ ជាតិ​សាសន៍​ដូចជា ម្ហូប​ជនជាតិដើម​ភាគតិច ម្ហូប​ខ្មែរ ម្ហូប​ថៃ ម្ហូប​ឡាវ និង​ម្ហូប​អឺរ៉ុប​។ ដោយ​មើលឃើញ​ម្លូ​ប​ជនជាតិដើម​ភាគតិច មានការ​គាំទ្រ​ច្រើន និង​ចង់​វិវត្តន៍​ខ្លួន​បន្ថែម ស្ត្រី​ជនជាតិដើម​ភាគតិច​ស្រី​ពិ មានបំណង​ចង់​បើក​ភោជនីយដ្ឋាន​ម្ហូប​ជនជាតិដើម​ភាគតិច​នៅ​ខេត្តរតនគិរី​៕


Tag:
 ចុងភៅ​
  ជនជាតិ​ទំពួន រតនគិរី​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com