COVID-19
អន្តរជាតិ
លោក Abdelkader Amara រដ្ឋមន្ត្រីដឹកជញ្ជូនម៉ារ៉ុក ឆ្លង COVID-19
× លោក Abdelkader Amara រដ្ឋមន្ត្រីដឹកជញ្ជូន ភស្តុភា និងធនធានទឹក ម៉ារ៉ុក មានលទ្ធផលតេស្តវិជ្ជមាន COVID-19។ នេះបើតាមការផ្សាយរបស់ស្ថាប័នដែលលោកបានដឹកនាំផ្ទាល់ កាលពីល្ងាចថ្ងៃសៅរ៍ ទី១៥ ខែមីនា។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានម៉ារ៉ុក MAP Express លោក Amara មានសុខភាពមិនសូវស្រួល ក្រោយទៅចូលរួមប្រជុំនៅបណ្តាប្រទេសអឺរ៉ុប ដោយលោកឈឺចាប់ក្នុងក្បាល។ ក្រោយការធ្វើតេស្ត លទ្ធផលបង្ហាញថា លោកមាន COVID-19។
បច្ចុប្បន្ន លោកមានស្ថានភាពប្រក្រតី ដោយក្រសួងសុខាភិបាលម៉ារ៉ុក តម្រូវឲ្យលោក បន្តព្យាបាលដោយដាច់ឡែកក្នុងគេហដ្ឋានផ្ទាល់ខ្លួនរយៈពេល១៤ថ្ងៃ។
បច្ចុប្បន្ន ម៉ារ៉ុក រកឃើញអ្នកឆ្លង COVID-19 ចំនួន១៨ករណី ក្នុងនោះស្លាប់១នាក់ និងជាសះស្បើយ១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com