COVID-19
អន្តរជាតិ
COVID-19៖ ធនាគារជាតិ​វៀតណាម ណែនាំ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទុកដាក់​ប្រាក់​ឲ្យ​ត្រឹមត្រូវ មុន​បញ្ចេញ​ទៅ​ទីផ្សារ​
16, Mar 2020 , 9:29 am        
រូបភាព
ដោយ:
​ធនាគារជាតិ​វៀតណាម បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ឲ្យ​គ្រប់​គ្រឹះស្ថាន​ពាក់ព័ន្ធ​ហិរញ្ញវត្ថុ ដែលមាន​ចរាចរ​ប្រាក់​ឲ្យ​មានការ​ពិនិត្យ និង​ទុកដាក់​ប្រាក់​ឲ្យ​បាន​ត្រឹមត្រូវ និង​អនាម័យ​បំផុត ដើម្បី​ធានា និង​ចៀសវាង ការ​ប្រែក្លាយ​ក្រដាសប្រាក់​ជា​កម្មវត្ថុ​នៃ​ការចំលង​វីរុស COVID-19​។



​តាមរយៈ​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ ធនាគារកណ្តាល​វៀតណាម បានកំណត់​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តម្កល់​ប្រាក់​ដើម្បី​ធានា​ពី​អនាម័យ​ក្នុង​រយៈពេល​សមរម្យ​មួយ ស្របតាម​បទដ្ឋាន​វេជ្ជសាស្ត្រ មុនពេល​បញ្ចេញ​ឲ្យ​មាន​ចរាចរណ៍​ក្នុង​ទីផ្សារ​វិញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម Vietnam News នៅ​ថ្ងៃ​១៣ មីនា​។

​តាម​ប្រ​ភ​ព័ត៌មាន​ដដែល គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក៏ត្រូវ​តម្រូវ​ឲ្យ​បាញ់សម្លាប់​មេរោគ​នៅ​តំបន់​ដែល​តម្កល់​ប្រាក់ វេរ​ប្រាក់ និង ATMs ផងដែរ​។ ការលើកកម្ពស់​ការបន្ថែម​សេវា​តាម​ប្រព័ន្ធ​អន​ឡាញ​ឲ្យ​កាន់តែច្រើន ដើម្បី​កាត់បន្ថយ​ការជួប​មុខ​គ្នា​ផ្ទាល់ ក៏ត្រូវ​បានដាក់​ជា​អនុសាសន៍​ផងដែរ​។​

​ជាមួយគ្នានេះ ធនាគារជាតិ ក៏បាន​ណែនាំ​ឲ្យ​គ្រឹះស្ថាន​ទាំងនោះ​ផ្តល់​ម៉ាស់ ស្រោមដៃ និង​សម្ភារៈ​ពាក់ព័ន្ធ​វេជ្ជសាស្ត្រ​ផ្សេង​ដល់​បុគ្គលិក​គ្រឹះស្ថាន​ដែលជា​ក្រុម​ជួរមុខ និង​មាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ផងដែរ​៕




Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com