COVID-19៖ មេ WHO ទទូច​ឲ្យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​
COVID-19
អន្តរជាតិ
COVID-19៖ មេ WHO ទទូច​ឲ្យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​
15, Mar 2020 , 9:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​អង្គការ​សុខភាព​ពិភពលោក (WHO) បានស្នើ​ឲ្យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បង្កើន​ចំណាត់ការ​ឲ្យ​កាន់តែ​ទូលាយ​ទូទាំងប្រទេស​ដើម្បី​ឆ្លើយតប​ការផ្ទុះ​រីក​រាលដាល​នៃ​វីរុស COVID-19 ខណៈ​ចំនួន​អ្នក​ឆ្លង និង​អ្នកស្លាប់​ដោយសារតែ​វីរុស របស់​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាង​ក្នុង​តំបន់​មួយ​នេះ បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។​



​តាមរយៈ​លិខិតផ្លូវការ​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​លោក Joko Widodo អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បានកត់សម្គាល់​ពី​ភាព​មិនទាន់​ច្បាស់លាស់​ក្នុងការ​តាមដាន​លើ​ករណី​ឆ្លង​នៅក្នុង​ជំហាន​ដំបូង នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​មានការ​រីក​រាល​នៃ​ការឆ្លង និង​រហូត​ស្លាប់​កាន់​ច្រើន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Jakarta Post នៅ​ថ្ងៃ​១៤ មីនា​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល អគ្គនាយក​អង្គភាព​សុខភាព​ពិភពលោក​រូបនេះ បានផ្តល់​យោបល់​ឲ្យ​ឥណ្ឌូណេស៊ី មាន​ចំណា​តក់​មួយចំនួន​ជាបន្ទាន់​ដើម្បី​កាត់បន្ថយ​ការឆ្លង ក៏ដូចជា​ទប់ស្កាត់​ការរីក​រាល​បន្ថែម​នៅក្នុង​ប្រទេស ដោយ​ក្នុងនោះ លោក ទទូច​ឲ្យ​ប្រមុខ​ដឹកនាំ​ឥណ្ឌូណេស៊ី ប្រកាស​ដាក់​ភាពអាសន្ន​ទូទាំងប្រទេស​ផងដែរ​។​

​ប្រធាន WHO ក៏បាន​ស្នើ​ឲ្យ​ឥណ្ឌូណេស៊ី ផ្តល់ព័ត៌មាន​លម្អិត​អំពី​ចំណាត់ ក៏ដូចជា​យន្តការ​រប​ស់​ប្រទេស ដែល​បាន​យកទៅអនុវត្ត​ក្នុងការ​វិភាគ និង​តេស្ត ទំនាក់ទំនង​សម្រាប់​ការកំណត់​មុខសញ្ញា ក៏ដូចជា​សកម្មភាព​ពា​ក់​ព័ន្ធ​ផ្សេងៗ​ដើម្បី​កំណត់​ពី​វីរុស COVID-19​។ ប្រធាន WHO ថ្លែង​បែបនេះ ក៏ដោយ​សារ កន្លងមក ឥណ្ឌូណេស៊ី ហាក់​មិនទាន់មាន​ឆន្ទៈ​ក្នុង​ការសហការ​ជាមួយនឹង WHO នៅឡើយ​។​

​សំណើ​របស់ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​រូបនេះ ធ្វើឡើង​ដោយ​មើលឃើញ​ពី​ភាពផុយស្រួយ​នៃ​លទ្ធភាព​នៃ​ការឆ្លង​វីរុស​នេះ ដោយ​ឥណ្ឌូណេស៊ី មាន​ប្រជាជន​ច្រើន ហើយ​ករណី​ឆ្លង ក៏បាន​កើន​ឡើងជា​លំដាប់​។ បើ​គិត​ត្រឹម​ថ្ងៃទី​១៤ មីនា ឥណ្ឌូណេស៊ី មាន​អ្នក​ឆ្លង ៦៩ ករណី និង​ស្លាប់ ៤​ករណី​រួច​ទៅហើយនោះ​។​

​ដោយសារតែ​ផ្ទុះឡើង​នៃ​វីរុស COVID-19 នេះ បណ្តា​ប្រទេស​មួយចំនួន​រួមមាន​ទាំង អាមេរិក និង​អេ​ស្ប៉ា​ញ​ជាដើម​នោះ បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រួចហើយ​៕ 


Tag:
 ឥណ្ឌូណេស៊ី​
  WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com