ជាតិ
​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ អាច​ស្វ័យ​សិក្សា​តាម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ក្រសួង​អប់រំ​
15, Mar 2020 , 10:29 pm        
រូបភាព
រូបភាពពីយូធូបផ្លូវការរបស់ក្រសួងអប់រំ
រូបភាពពីយូធូបផ្លូវការរបស់ក្រសួងអប់រំ
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហោះ​ពី​ការបង្រៀន​ទៅលើ​មុខវិជ្ជា​ឯកទេស​មួយចំនួន​សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដោយ​ក្នុងនោះ​មានដូចជា គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ភាសា​ខ្មែរ នៅលើ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ផ្លូវការ​របស់ខ្លួន​។



​ក្រោយពី​ចេញ​សេចក្ដីប្រកាស​ឲ្យ​សិស្សានុសិស្ស​ឈប់សម្រាក​វិស្សមកាល​តូច​មុនពេល​កំណត់ ក្រសួង​អប់រំ បាន​បង្ហោះ​វីដេអូ​បង្រៀន​សម្រាប់​មុខវិជ្ជា​មួយចំនួន​ដែលជា​មុខវិជ្ជា​ត្រូវ​ប្រឡង​នៅពេល​ខាងមុខ​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី​៩ និង​ទី​១២​។ ក្នុងអំឡុងពេល​នៃ​ការឈប់​សម្រាក សិស្ស​ទាំងអស់​អាច​សិក្សា​បាន​ដោយ​ខ្លួនឯង​នៅផ្ទះ នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​បាន​ថែម​ទៀតផង​។



​វីដេអូ​បង្រៀន​នឹង​ត្រូវបាន​បង្ហោះ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ផ្លូវការ​របស់​ក្រសួង​ជា​រៀងរាល់ថ្ងៃ ដែល​វា​អាច​ជំនួយ​ដល់​ការសិក្សា និង​បន្ថែម​ចំណេះដឹង​ដល់​សិស្សានុសិស្ស​បាន​ទៀតផង​។ ក្រៅពីនោះ សិស្សានុសិស្ស​ទាំងអស់​ក៏​អាច​សិក្សា​បាន​តាមរយៈ​មជ្ឈមណ្ឌល​សិក្សា​អេ​ឡិច​ត្រូ​និ​ចរ​បស់​ក្រសួង​អប់រំ elearning.moeys.gov.kh ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com