COVID-19
អន្តរជាតិ
ស្ថាបត្យករ​អ៊ីតាលីដ៏​ល្បីល្បាញ​ លោក Gregotti ស្លាប់​ក្នុង​អាយុ​៩២​ឆ្នាំ​ដោយសារ COVID-19
15, Mar 2020 , 10:02 pm        
រូបភាព
ដោយ: រួបរួម
​លោក Vittorio Gregotti ដែលជា​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​របស់​អ៊ីតាលី បាន​បាត់​បង់ជីវិត​នា​ថ្ងៃអាទិត្យ ទី​១៥ ខែមីនា ក្នុង​អាយុ​៩២​ឆ្នាំ ដោយសារ COVID-19​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AGI និង​សារព័ត៌មាន Corriere della Sera​។​



​លោក Gregotti ដែល​ត្រូវបាន​ចាត់ទុកជា​បិតា​ស្ថាបត្យកម្ម​អន្តរជាតិ​នោះ មាន​ជំងឺ​សួត​ប្រចាំកាយ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​ក្រុង Milan ក្រោយ​តេស្ត​វិជ្ជមាន COVID-19 ហើយ​លោកស្រី Mariana Mazza ដែលជា​ភរិយា ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទីនោះ​ផងដែរ​។​

​កើត​នៅ​ខេត្ត Novara ខាងលិច​ក្រុង Milan លោក Gregotti បាន​បន្សល់​នូវ​ស្នាដៃ​ដ៏​ល្បីល្បាញ​នៅ​បណ្តា​ប្រទេស​ជាច្រើន ក្នុងនោះ​មាន​កីឡដ្ឋាន Barcelona Olympic Stadium នៅ​អេ​ស្ប៉ា​ញ មជ្ឈមណ្ឌល​វប្បធម៌ Belem Cutural Center នៅ​ព័រ​ទុយ​ហ្គា​ល់ រោងល្ខោន​អូ​ប៉េ​រូ Arcimboldi Opera Theater នៅ​អ៊ីតាលី និង​ទីតាំង​សាកលវិទ្យាល័យ​ជាច្រើន​ទៀត​។​

​បច្ចុប្បន្ន​អ៊ីតាលី មាន​អ្នក​ឆ្លង​ជាង​២១០០០​នាក់ ក្នុងនោះ​ស្លាប់​ជាង​១៤០០​នាក់ និង​សះស្បើយ​ជិត​២០០០​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com