ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ស្វ៊ី​ស ឆ្លង COVID-19 ក្រោយ​ទៅ​ប្រជុំ UEFA នៅ​ហូ​ឡង់​
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ស្វ៊ី​ស ឆ្លង COVID-19 ក្រោយ​ទៅ​ប្រជុំ UEFA នៅ​ហូ​ឡង់​
16, Mar 2020 , 2:13 pm        
រូបភាព
លោក Dominique Blanc ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ស្វ៊ី​ស (SFV)
លោក Dominique Blanc ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ស្វ៊ី​ស (SFV)
លោក Dominique Blanc ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ស្វ៊ី​ស (SFV) ឆ្លង COVID-19 ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​មួយ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA)​។​



​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ UEFA បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​២ ខែមីនា នៅ​ទីក្រុង​នៅ Amsterdam ប្រទេស​ហូ​ឡង់ ដែល​សមាជិក​ទាំងអស់​រួមមាន​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ក្រូ​អាស៊ី​លោក Davor Suker និង​ប្រធាន​ក្លិប Paris Saint-Germain លោក Nasser Al-Khelaifi រូ​ម​ទាំង​លោក Blanc ចូលរួម​ផងដែរ​។​

លោក Blanc វ័យ ៧០ ឆ្នាំ​បានទទួល​ការធ្វើ​រោគវិនិច្ឆ័យ​រកឃើញ​មាន​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី នៅ​ថ្ងៃទី​១៥ ខែមីនា ហើយ​លោក​ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅឯ​ផ្ទះ ខណៈដែល​ទីស្នាក់ការ​កណ្តាល SFV ត្រូវ​បិទ​រហូតដល់​មានការ​ជូនដំណឹង​បន្ថែម​។​

លោក​បានប្រកាស​លើ​វេ​ប​សាយ​ផ្លូវការ​របស់ SFV ថា មាន​អារម្មណ៍ និង​សុខ​ល្អ​ទេ​នៅពេលនេះ​។ លោក​បញ្ជាក់បន្ថែម​ពី​អាការ​នេះ​ថា​ដូចជា​រោគសញ្ញា​ផ្តាសាយ​កម្រិត​តិចតួច​ប៉ុណ្ណោះ​។ យ៉ាងណាមិញ ការឆ្លង​លើ​លោក Blanc នេះ​អាច​នឹង​ប្រឈម​ទៅ​អ្នក​ផ្សេងទៀត ដែល​ចួ​ល​រួម​ប្រជុំ ប៉ុន្តែ​នៅ​មិន​មានការ​បង្ហាញថា​មាន​ករណី​ឆ្លង​ផ្សេងទៀត​នៅឡើយ​។​

គិត​ត្រឹម​ថ្ងៃទី​១៦ ខែមីនា​នេះ ស្វ៊ី​សមាន​មាន​ករណី​ឆ្លង COVID-19 ចំនួន ១៣៥៥​នាក់ ស្លាប់​១៣​នាក់ និង​សះស្បើយ​៤​នាក់​៕


Tag:
 Dominique Blanc
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com